រូបភាព១សន្លឹកនេះ ដែលបានបង្ហាញឲ្យកូនកំលោះម្នាក់វ័យប្រហែលជាង ៧០ ឆ្នាំ និងកូនក្រមុំវ័យប្រហែលខ្ទង់ ២០ ឆ្នាំ បាននិងកំពុងបង្កឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម Facebook តែម្តង ដោយអមជាមួយការខមមិនមានទាំងការជួយត្រេកអរ និងពេបជ្រាយ ។

ទោះយ៉ាងណា រូបនៃពិធីភ្ជាប់ពាក្យកូនកំលោះកូនក្រមុំវ័យប្រៀបបានដូចតានិងចៅនេះ គេគ្រាន់តែបង្ហោះចែករំលែកតៗគ្នាឲ្យបានឃើញប៉ុណ្ណោះ ដោយពុំដឹងថា កើតឡើងនៅក្នុងស្រុកអ្វីនោះទេ ។

យ៉ាងណាមិញ បើផ្អែកតាមគណនីហ្វេសប៊ុកឈ្មោះ Khun Heng Ldp  បានសរសេរថា៖  «ពិធីភ្ជាប់ពាក្យ​ ជីតា​ និង​ ចៅ​

នេះហើយឪពុកម្តាយស្រឡាញ់ទ្រព្យ​សម្បត្តិ​ យកអំណាចខ្លួនជាអាណាព្យាបាល​ចាប់​បង្ខំកូនអោយរៀបការជាមួយជីតា​ ។​ បើមកហៅខ្ញុំទៅស៊ីការវិញ​ ហែកសំបុត្រការចោលហ្មង​ !​ កូនដែលកើតមកមានឪពុកម្ដាយធុននេះ​ សុទ្ធតែជាកូនកម្ម​ ។​

រូបថត​ Facebook»

Image may contain: 2 people, people sitting and indoor

—————————
អានបន្ត៖ ដល់ក! បុរសដែលធ្វើឲ្យកញ្ញា អ៊ីវ៉ា និងលី អ៊ីវ៉ាធីណា ឆេះ​ដុំ​រកមុខ​ដូច​បូស ចេញ​​វីដេអូ​​ទម្លាយ​​ខ្លួន​ឯង​ខ្ទេច

​ករណី​គណនី​ហ្វេ​ស​ប៊ុ​ក​បុរស​ម្នាក់​ឈ្មោះ ឆៃ ណា​តូ ដែល​កន្លងមក​បាន​អះអាង​ក្តែ​ងៗ​ថា​ខ្លួន​ធ្លាប់បាន​ឡើង​គ្រែ​រួមរ័ក​ជាមួយ​តារាចម្រៀង​ស្រី​ល្បី ២ រូប​គឺ អ៊ី​វ៉ា និង លី អ៊ី​វ៉ា​ធី​ណា ដែល​បានធ្វើឱ្យ​តារាចម្រៀង​ស្រី​ទាំង ២ ដួង​នេះ​ឆេះដុំ​ខឹងសម្បា​យ៉ាងខ្លាំង​នោះ ពេលនេះ​បានដឹង​ការពិតហើយ ។​

​ពិតណាស់​បុរស​ឈ្មោះ ឆៃ ណា​តូ ដែល​អះអាង​ដូចខាងលើ​នោះបាន​ចេញមុខ​សុំទោស​ដល់​តារាចម្រៀង​ស្រី អ៊ី​វ៉ា និង លី អ៊ី​វ៉ា​ធី​ណា ជា​សាធារណៈហើយ ក្រោយ​តារា​ស្រី​ទាំង ២ ដួង​នេះ​ដាច់អហង្ការ​ដាក់ពាក្យ​បណ្តឹង​ឱ្យ​ច្បាប់​វែកមុខ​ចាត់ការ​ឱ្យខាងតែបាន​នោះ ។ តាម​វីដេអូ​បុរស​ឈ្មោះ ឆៃ ណា​តូ បាន​និយាយថា គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ត្រូវបាន​ជនអនាមិក Hack ហើយ​រាល់​ការ​បង្ហោះ​ទាំងឡាយ​ដែល​បង្ខូច​កេរ្តិ៍ឈ្មោះ​តារា​ស្រី​ទាំង ២ ដួង​នោះ លោក​មិន​បានដឹង​ឡើយ ។ បុរស​រូបនោះ​និយាយ​ទាំង​ទឹកភ្នែក​ទៀតថា សុំ​កុំឱ្យ​តារាចម្រៀង​ទាំង ២ ដួង​ប្តឹងផ្តល់​ខ្លួន​អី ព្រោះ​ខ្លួន​គ្មាន​បំណង និង គិត​ធ្វើ​រឿង​បង្ខូច​កេរ្តិ៍ឈ្មោះ​បែប​នោះឡើយ ។​

​ចង់ដឹងថា បុរស​ឈ្មោះ ឆៃ ណា​តូ និយាយ​បែបណាខ្លះ សូម​ទស្សនា​វីដេអូ​នេះ ៖