​និស្សិត​ស្រី​ឆ្នាំ​ទី​៤​ម្នាក់ នៅ​ថ្ងៃ​ពុធ​នេះ បានដាក់​ពាក្យ​ប្តឹងទៅ​ប៉ូលីស​ឲ្យ​ចាប់ខ្លួន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បន្ទាប់ពី​បុរស​រូបនេះ​បាន​បៀតបៀន​កេរ្តិ៍ខ្មាស​នាង​នៅលើ​ឡានក្រុង ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា និស្សិត​ស្រី​នៃ​មហាវិទ្យាល័យ​វិចិត្រ​សិ​ល្បះ នៃ​សកល​វិទ្យាល័យ​ដ៏​ល្បីល្បាញ​មួយ បាន​និយាយថា នាង​ត្រូវបាន​បៀតបៀន​កេរ្តិ៍ខ្មាស នៅលើ​ឡានក្រុង No 8 កាលពី​ថ្ងៃទី​១៨ ខែសីហា ប៉ុន្តែ នាង​ទើបតែ​បានដាក់​ពាក្យ​ប្តឹង​នាពេលនេះ បន្ទាប់ពី​នាង​បានឃើញ​វីដេអូ​ឃ្លី​ប​មួយ​បង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ដទៃ​ត្រូវបាន​បៀតបៀន ។ នៅក្នុង​ឃ្លី​ប ដែល​ត្រូវបាន​បង្ហោះ បាន​រីក​រាលដាល​នៅ​ថ្ងៃ​ច័ន្ទ បង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ម្នាក់​អង្គុយ​នៅលើ​ឡានក្រុង ដោយមាន​មនុស្ស​ប្រុស​ម្នាក់​បាន​លូកដៃ​ពី​ខាង​ក្រោយខ្នង ព្យាយាម​ស្ទាប​សុដន់​របស់​នាង ។​

​នៅ​ទីបំផុត ស្ត្រី​នោះបាន​ដឹងខ្លួន និង​និយាយ​ទៅកាន់​បុរស​នោះ ហើយ​ថែមទាំង​ថត​មុខមាត់​របស់គាត់​ឲ្យ​ឃើញ​យ៉ាងច្បាស់​ទៀតផង ។ និស្សិត​ស្រី​រូបនេះ​និយាយថា កាលនោះ នាង​មាន​អារម្មណ៍​ថា ដៃ​មួយ​បាន​ប៉ះ​ចង្កេះនាង​ចេញពី​កៅអី​ខាងក្រោយ​ខ្នង​របស់​នាង ។ នៅពេលនោះ នាង​បាន​ក្រោកឈរ និង​ស្រែក​ដាក់​គាត់ ប៉ុន្តែ បុរស​នេះ​បានប្រកែក​ថា គាត់​ពុំបាន​ធ្វើ​រឿង​អ្វី​ណាមួយ​នោះទេ ។​

​និស្សិត​ស្រី​នេះ​និយាយថា ក្រោយពី​នាង​បានឃើញ​វីដេអូ​ឃ្លី នាង​នឹកឃើញ​ភ្លាម ថា​វា​ជា​បុរស​តែ​ម្នាក់​គត់​ដែល​បានធ្វើ​រឿងនេះ ហេតុដូច្នេះ នាង​សម្រេចចិត្ត​ប្តឹងទៅ​ប៉ុស្តិ៍ប៉ូលីស Bang Sue តែម្តង ។ មេប៉ូលីស​លោក Seksit Supha-uan និយាយថា ឥឡូវនេះ ប៉ូលីស​បាននិងកំពុង​ចាត់វិធានការ តាម​ស្វែងរក​ចាប់ខ្លួន​បុរស​ដែល​ពុំ​ត្រូវបាន​ស្គាល់​អត្ត​សញ្ញា​នេះហើយ ៕​

——————-
អានបន្ត៖ ស្តាប់ហើយស្ទើរខ្លោចចិត្ត! ខណៈកូនប្រុសពៅនាយក្រឹម ទម្លាយរឿងមួយនេះពីឪពុកខ្លួនថា…

​កាលពី​ប៉ុន្មាន​ថ្ងៃមុន​តារា​កំប្លែង ស្រី​លាភ ទើបនឹង​សម្រាល​បានកូន​ភ្លោះ​ស្រី​ដែលជា​ដំណក់ឈាម​ដំបូង​របស់ខ្លួន​ជាមួយ​តារា​កំប្លែង​ជើងចាស់ នាយ​ក្រឹម ។ សម្រាល​មិនទាន់បាន​ប៉ុន្មាន​ផង ស្រាប់តែ​ពេលនេះ​រឿង​នៅក្នុង​ផ្ទះ នាយ​ក្រឹម ចាប់ផ្តើម​ធ្លាយ​ជា​បណ្តើរៗ​ទៀតហើយ ក្រោយពី​កូនប្រុស​ពៅ​របស់​នាយ​បាន​ទម្លាយ​កាលពីពេល​ថ្មីៗ​នេះ ។​

​កន្លងមក​តារា​កំប្លែង នាយ​ក្រឹម ធ្លាប់បាន​ឱ្យដឹងថា បើទោះជា​ខ្លួន​បាន​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ ស្រី​លាភ ក៏ពិតមែន ប៉ុន្តែ​រឿង​ប្រាក់កាស​លោក​នៅតែ​ផ្គត់ផ្គង់​ដល់​ប្រពន្ធ​កូនដើម​ជានិច្ច​ក្នុងនាម​ជា​មេ​គ្រួសារ​មិនដែល​ឱ្យ​ខ្វះខាត​ឡើយ ។ ការឱ្យ​ដឹង​របស់ នាយ​ក្រឹម ពី​កន្លងមក​ហាក់​ផ្ទុយស្រឡះ​ទាំងស្រុង​នៅពេលនេះ ក្រោយ​គេ​បានដឹងថា​កូនប្រុស​ពៅ​របស់​នាយ​បាន​ច្រានចោល និង បដិសេធថា រយៈពេល​ជាង ៣ ឆ្នាំ​មកនេះ ឪពុក​ខ្លួន​មិនសូវ​ខ្វាយខ្វល់​ពី​ប្រពន្ធ​កូន​ឡើយ ។​

​កូនប្រុស​ពៅ​របស់ នាយ​ក្រឹម ដែលមាន​ឈ្មោះ អ៊ូ ដា​នី​ញ៉ែ​ល បានឱ្យដឹងថា តាំងពី​ឆ្នាំ ២០១៤ ដែល​ឪពុក​ខ្លួន​ចាប់ផ្តើម​មាន​ទំនាក់ទំនង​កាន់តែ​ស្អិតល្មួត​ជាមួយ​តារា​កំប្លែង ស្រី​លាភ មក រាល់​ការ​ទំនុប​បម្រុង​ពី​ឪពុក​គឺ​លែងមាន ហើយ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​ទាំងអស់​គឺ​ម្តាយ​របស់ខ្លួន​ជា​អ្នក​ប្រឹងប្រែងរ​កដោយ​ខ្លួនឯង ពោលគឺ​មិនមាន​ការជួយជ្រោមជ្រែង​ពី​ឪពុក​ដូច​មុន​ទៀត​ទេ ។ លើសពីនេះ​កូនប្រុស​ពៅ នាយ​ក្រឹម បានឱ្យដឹង​ទៀតថា មួយរយៈ​ពេលដែល​ផ្ទុះ​ជម្លោះ​ប្តឹងផ្តល់​គ្នា​នោះ ឪពុក​ខ្លួន​ថែមទាំង​បាន​បោះពាក្យ​សម្តី​ថា​ឈប់​មក​ជាន់​ផ្ទះ​ដែលជា​ទ្រនំ​ចាស់​ហ្នឹង​ទៀតផង ។​

​ចំពោះ​រឿងនេះ​ដែរ បើតាម​សម្តី នាយ​ក្រឹម នៅតែ​បាន​អះអាងថា រាល់​ការរៀនសូត្រ​របស់​កូន ការចាយវាយ​ក្នុងផ្ទះ​សព្វថ្ងៃ គឺ​លោក​នៅតែ​បន្ត​ផ្តល់ឱ្យ​ប្រពន្ធ​កូន​ជានិច្ច​មិនដែល​ខាន​ឡើយ តែ​លោក​ទទួលស្គាល់ថា​មួយរយៈ​ចុងក្រោយ​នេះ​លោក​បាន​យក​ពេលវេលា​ខ្លះទៅ​មើលថែ ស្រី​លាភ ដែល​ទើបនឹង​សម្រាលកូន​រួច​ថ្មីៗ ហើយ​ចំពោះ​សម្តី​ពី​កូនប្រុស​ពៅ​ដែល​ហ៊ាន​និយាយ​បែប​នោះ ដោយសារ​តែមាន​អ្នក​ចាំ​អុជអាល​នៅ​ពី​ក្រោយខ្នង​តែប៉ុណ្ណោះ ៕