​បវរកញ្ញា​ឯក​លេខ ១ ភេទ​ទី​បី ប៉ុប​ពី ដែល​ជាប់​ចំណាត់ថ្នាក់​ជា​ភេទ​ទី​បី​ស្អាត​បំផុត​នៅ​កម្ពុជា បានប្រកាស​រក​ប្ដី​កប់ៗ​មាត់​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ខ្លាំង​ដល់​សំណាក់​មហាជន ដោយសារ​មួយរយៈ​មុន​ក៏មាន​ស្ត្រី​មេម៉ាយ​រូប​ស្រស់​ម្នាក់ បានប្រកាស​រក​ស្វាមី​ក្ដែ​ងៗ​ជា​សាធារណៈ​បែបនេះ​ម្ដង​រួចមកហើយ ។​

​ចំពោះ​ដំណឹង​ប្រកាស​រក​ប្ដី​តាម​ហ្វេ​ស​ប៊ុ​ក​នេះដែរ តារា​សិច​ស៊ី​ភេទ​ទី​បី ប៉ុប​ពី ក៏បាន​បង្ហាញ​ពី​ល័ក្ខខ័ណ្ឌ​មួយចំនួន​ផងដែរ បើ​បុរស​រូប​ណា​ដែលមាន​ចំណាប់អារម្មណ៍ និង មាន​លក្ខណៈសម្បត្តិ​សមស្រប​មួយចំនួន​បំពេញ​ទៅតាម​ល័ក្ខខ័ណ្ឌ​ងាយ​ប៉ុន្មាន​ចំណុច នោះ​នឹង​អាច​ក្លាយជា​ប្ដី​របស់​នាង​ភ្លាម ។​

​តារា​ភេទ​ទី​បី ប៉ុប​ពី មិន​ទាមទារ​ល័ក្ខខ័ណ្ឌ​ខ្ពស់កប់ពពក​នោះទេ គ្រាន់តែ​ចង់បាន​បុរស​ម្នាក់​ដែលមាន​អាយុ​ចាប់ពី ៣០ ឆ្នាំ​ឡើងទៅ អ្វីដែល​ពិសេស​បំផុត​បុរស​នោះ​ត្រូវតែ​មិន​ប្រកាន់​ថា​ខ្លួន​នាង​ជា​ប្រុស​កែ​ភេទ ស្រឡាញ់​ខ្លួន​ដោយ​ចិត្ត​ស្មោះ និង មានមុខ​របរ​សមរ​ម្យ​ណាមួយ​ប៉ុណ្ណោះ ។ ដូច្នេះ​បើ​សុភាពបុរស​ណា​ចាប់អារម្មណ៍ និង មិន​ប្រកាន់​ពី​អតីតកាល​របស់ ប៉ុប​ពី អាចដាក់​ពាក្យ​បាន ៕