ខ្មោចនាវាចម្បាំងជប៉ុន ៥ គ្រឿង និងអាមេរិក ២ គ្រឿង ដែលបានលិច ត្រូវបានរកឃើញនៅខាងក្រៅឆ្នេរសមុទ្រហ្វីលីពីន ជាពិសេសនៅក្នុងខេត្ត Surigao ។ នេះបើតាមក្រុមរុករកក្នុងសមុទ្រជ្រៅដែលផ្តល់មូលនិធិដោយសហស្ថាបនិកសេដ្ឋី Microsoft និង មនុជម្រេប (អ្នកស្រលាញ់មនុស្សជាតិ) Paul Allen បានប្រកាស ។

ក្នុងចំណោម​នាវា ៥ គ្រឿង ដែល​ត្រូវបានរកឃើញ នោះមាននាវាបាញ់គ្រាប់របស់អាមេរិកលើកដំបូង ក្នុងសង្គ្រាមលោកលើកទី២ ។ មុនពេលខួបអនុស្សាវរីយ៍នៃការវាយប្រហាររបស់ជប៉ុន ទៅលើទីក្រុង Pearl Harbor កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤១, ខ្សែអាត់វីដេអូក្រោមទឹកដែលត្រូវបានបញ្ចេញ បានបង្ហាញឲ្យឃើញនាវាជាច្រើនគ្រឿង ត្រូវបានរកឃើញនៅក្នុងដែនទឹកហ្វីលីពីន ។

១គ្រឿងក្នុងចំណោមនាវាទាំងនោះ គឺជាប្រភេទ USS Ward ជានាវាពិឃាតបាញ់គ្រាប់លើកដំបូងរបស់អាមេរិក នៅក្នុងសង្គ្រាមកាលពីព្រឹកថ្ងៃវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល ស្ថិតនៅខាងក្រៅទីក្រុង Pearl Harbor ។

យោងតាមរបាយការណ៍ជាច្រើន នាវាចម្បាំងរបស់ជប៉ុន ៥ គ្រឿង ក្នុងចំណោម​នាវាកងទ័ពជើងទឹកជប៉ុន បានចូលរួម​ក្នុងសមរភូមិ Surigao Strait កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៤ ។ ក្រុមរុករកបន្ទាប់មក បានឆ្ពោះទៅកាន់ Ormoc Bay ទីកន្លែងដែលគេបានរកឃើញបំណែករបស់នាវាអាមេរិក USS Ward និង USS Cooper ក្នុងជម្រៅទឹក ២៥០ ម៉ែត្រ ។

យោងតាម Kickerdaily នោះប្រធានក្រុមរុករក​លោក Rober Kraft និយាយថា ការលិចលង់នៃនាវាទាំងនោះ គឺជាទីកន្លែងដែលពួកវាត្រូវបានសន្មត់ថាជាមូលដ្ឋានផ្អែកលើកំណត់ត្រាប្រវត្តិសាស្រ្ត ។ «Surigao Strait គឺជាតំបន់រឹតត្បិតខ្លាំងណាស់ ហេតុដូច្នេះ បណ្តាកំណត់ត្រាប្រវត្តិសាស្រ្ត និងរបាយការណ៍ពិតប្រាកដ គឺមានភាពត្រឹមត្រូវ» ។

នាវាទាំងនោះដែលផ្ទុកមនុស្សប្រហែល ៤,០០០ នាក់ ត្រូវបានជឿថា បានលិចក្នុងអំឡុងសមរភូមិ Leyte Gulf ក្នុងខែតុលា ឆ្នាំ១៩៤៤ គឺជានាវាចម្បាំងធំបំផុតក្នុងសង្គ្រាមលោកលើកទី២ ។

នាយកសារមន្ទីរជាតិ លោក Jeremy Barns និយាយថា រដ្ឋាភិបាល​នឹងអភិរក្សបំណែកបាក់បែកនៃនាវាទាំងនេះទុកជាប្រវត្តិសាស្រ្ត ៕