កុមារ​ប្រមាណ ៦៥០.០០០ ទៅ ៧០០.០០០ នាក់ ត្រូវបាន​គេ​រាយការណ៍​ថា បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ជុំវិញ​ពិភពលោក ដោយសារតែ​កង្វះ​វីតាមីន A ។​

​កង្វះ​វីតាមីន​អា (VAD) ត្រូវបាន​ទទួលស្គាល់ថា​ជា​បញ្ហា​សុខភាព​សាធារណៈ​ដ៏​គួរ​ឲ្យ​យកចិត្តទុកដាក់​មួយ នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន ។ នៅក្នុង​បណ្តា​ប្រទេស​ទី​បី​នៃ​ពិភពលោក នោះ​ការ​កង្វះ​វីតាមីន A គឺជា​មូលហេតុ​មួយ ដែល​បង្ក​ការស្លាប់​រាប់ពាន់នាក់​ជាពិសេស​កុមារ ។ ជាការ​ពិត​កុមារ​ប្រមាណ​ពី ៦៥០.០០០ ទៅ ៧០០.០០០ នាក់ ត្រូវបាន​គេ​រាយការណ៍​ថា​ស្លាប់​នៅ​ជុំវិញ​ពិភពលោក ពី​ការ​កង្វះ​វីតាមីន A ។​

​ប៉ុន្តែ​ដោយសារ​ការស្រាវជ្រាវ​អស់​រយៈពេល ១២ ឆ្នាំ ដោយ​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Queensland នៅ​ប្រទេស​អូស្ត្រាលី​, ប្រភេទ​ចេក​ថ្មី​ដែល​សម្បូរ​ទៅដោយ​វីតាមីន A ត្រូវបាន​បង្កើតឡើង ហើយ​វា​អាចជួយ​សង្គ្រោះ​មនុស្ស​រាប់ពាន់នាក់ ។​

​ដំណើរការ​ដ៏​ទូលំទូលាយ​នេះ ត្រូវបាន​គេ​រាយការណ៍​ថា​ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្តូរ​កោសិកា​ចេក​តែមួយគត់ ដែល​បន្ទាប់មក រីកលូតលាស់​ទៅជា​អំ​ប្រ៊ី​យ៉ូ​ចេក ហើយ​លូតលាស់​ទៅជា​រុក្ខជាតិ ។ គោលដៅ​នេះ គឺ​ត្រូវឱ្យ​កសិករ​អ៊ុយ​ហ្គា​ន​ដា ដាំចេក​សម្បូរ​ទៅដោយ​វីតាមីន A នៅ​ឆ្នាំ ២០២១ ៕​