​ម្ចាស់​ហាង​អន​ឡាញ​ម្នាក់ នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន បានធ្វើ​ដំណើរ​ជាង ៥៣០ ម៉ៃ​ល៍ (​ស្មើនឹង ៨៥២ គីឡូម៉ែត្រ​) ដើម្បី​វាយប្រហារ​អតិថិជន​ស្រី​ម្នាក់ ដែល​បាន​ត្អូញត្អែរ​អំពី​សេវាកម្ម​របស់គាត់ ។​

Xiao Die ជា​អតិថិជន​ម្នាក់ ត្រូវបាន​វាយ​ធ្វើបាប​យ៉ាង​ចាស់ដៃ ដោយ​អ្នកលក់​ប្រុស​ម្នាក់ បន្ទាប់ពី​នាង​បាន​ត្អូញត្អែរ ចំពោះ​គេហទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ដោយសារ​ការទិញ​រប​ស់​នាង​មិន​បានមក​ដល់ដៃ ។​

​នាង​ត្រូវ​វាយ​នៅត្រង់​មុខ​, ដងខ្លួន និង​រុញ​ឲ្យ​ដេក​ដួល​នឹង​ដី ដោយ​បុរស​ម្នាក់​ដែល​បាន​អះអាងថា គាត់​បានធ្វើ​ដំណើរ​អស់​រយៈពេល​១​ថ្ងៃ​១​យប់ ដើម្បី​ប្រដៅ​ស្ត្រី​ម្នាក់នេះ ។​

​យោងតាម Zhengzhou Evening Post, នាង Xiao Die បាន​ទិញ​សម្លៀកបំពាក់​ក្នុងតម្លៃ ៣០០ យ៉​ន់ កាលពី​ថ្ងៃទី​២០ ខែធ្នូ ពី​ហាង​លក់ទំនិញ​អន​ឡាញ​ឈ្មោះថា Alibaba’s Taobao និង​បាន​កត់សម្គាល់ថា ការបញ្ជាទិញ​នេះ​មិន​ត្រូវបាន​បញ្ជូនមក បន្ទាប់​ទិញ​អស់​រយៈពេល ៣ ថ្ងៃ មកហើយ ។​

​អំពើហិង្សា​បានកើត​ឡើង​ចំណុច​ផ្លូវ​ទទួលយក​ទំនិញ​មួយកន្លែង នៅក្នុង​ទីក្រុង Zhenzhou, ខេត្ត Henan កាលពី​ថ្ងៃទី​២៧ ខែធ្នូ កន្លងមកនេះ ។​

​វីដេអូ​កាមេរ៉ា​ឃ្លាំមើល បានបង្ហាញ​ឲ្យ​ឃើញ​ខណៈពេលដែល​បុរស​ម្នាក់ បានមក​កៀក Xiao Die ជាមួយ​កាតា​ប​មួយ និង​ភ្លាមៗ​នោះ គាត់​ក៏បាន​ស្ទុះ​វាយ​ទៅលើ​នាង​នៅលើ​ដងផ្លូវ​តែម្តង ។​

​អ្នកមើល​ម្នាក់​អាច​ត្រូវ​បានឃើញ​នៅ​ជិត​នោះ និង​ឈរ​មើល​ពី​ហេតុការណ៍​នេះ ។ ទោះយ៉ាងណា គាត់​ពុំបាន​បញ្ឈប់​សកម្មភាព​ហិង្សា​នេះ​ទេ ។​

Xiao Die បាន​ជឿថា បុរស​នោះ​មាន​ឈ្មោះថា Zhang គឺជា​ម្ចាស់​ហាង​អន​ឡាញ ដែល​បាន​កំពុង​ផ្ញើ​សារ​យាយី​យ៉ាងច្រើន មកកាន់​នាង ។​

​នាង​បានទទួល​សារ​គំរាម​មួយ​សរសេរថា​៖ «​ខ្ញុំ​អាច​បំផ្លាញ​អ្នក​» កាលពី​ថ្ងៃទី​២៣ ខែធ្នូ និង​មិនយូរប៉ុន្មាន នាង​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅកាន់ Taobao ។​

​នាង​ក៏បាន​ទទួល​ការហៅ​ទូរស័ព្ទ​ពី​ជនអនាមិក ចេញពី Suzhou នៅ​ភាគ​ខាងកើត​ចិន ដែល​បាន​អះអាង​ខ្លួនឯង​គាត់​ថា​ជា​អ្នកលក់ ។​

Xiao Die ទទួលរង​របួសធ្ងន់​ធ្ង​រ បាក់ឆ្អឹង​នៅ​កែងដៃ​ឆ្វេង និង​របួសស្រាល​លើ​ផ្ទៃមុខ និង​ដងខ្លួន បន្ទាប់​រង​ការវាយប្រហារ​នេះ ។​

​បុរស​នោះបាន​ប្រាប់​នាង​ថា គាត់​បានធ្វើ​ដំណើរ​១​ថ្ងៃ​១​យប់ ហើយ​គាត់​មិន​ខ្វល់​ពី​ពាក្យបណ្តឹង​ស្អី​នោះទេ ។​

​ប៉ូ​លី​ក្រុង Zhengzhou បាន​គ្រប់គ្រង​តាមដាន​អ​ស័​យ​ដ្ឋា​ន​របស់​អ្នកលក់​នោះ និង​ធ្វើដំណើរ ៨៦០ គីឡូម៉ែត្រ ទៅកាន់ Suzhou ។ ពួកគេ​បាន​នាំ​លោក Zhang ត្រលប់មក Zhengzhou និង​ចាប់ខ្លួន​គាត់​នៅ​ថ្ងៃទី​៦ មករា ។​

​អ្នកនាំពាក្យ​របស់​ហាង Taobao បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា វា​ការលក់​បង្ហើយ​ចុងឆ្នាំ នៅពេល Xiao Die បានធ្វើការ​កូ​ម្ម៉​ង់​ទិញ​ពី​ហាង​របស់លោក Zhang ។​

​អ្នកនាំពាក្យ​រូប​នោះបាន​បន្តថា​៖ «​អត្រា​របស់លោក Zhang ត្រូវបាន​កាត់បន្ថយ 12 points បន្ទាប់ពី​ពាក្យបណ្តឹង​របស់ Xiao Die» ។​

​លោក Zhang ត្រូវបាន​ឃុំខ្លួន ១០ ថ្ងៃ ហើយ​គណនី​ហាង​អន​ឡាញ​របស់គាត់ ត្រូវ​លប់ចោល​ដោយ Taobao បន្ទាប់​ហេតុការណ៍​នេះ ៕​