​​ក្មេងៗ​ជាច្រើន​បាន​ស្លាប់ នៅក្នុង​ដៃ​គ្រប់គ្រង​របស់​ឪពុកម្តាយ​របស់​ពួកគេ​ផ្ទាល់ ដែល​បាន​ប្រើ​អំពើហិង្សា​រាងកាយ​ពួកគេ​ធ្ងន់ធ្ងរ ។ ឪពុកម្តាយ​ដែល​ធ្វើបាប​កូនៗ​ភាគច្រើន បាន​និយាយ​ការពារ​ខ្លួន​ថា នេះ​គ្រាន់តែ​ជា​វិធី ក្នុងការ «​ផ្តល់​មេរៀន​ដល់​កូនៗ​របស់​ពួកគេ​» ឬ «​ជា​ទម្រង់​នៃ​ការដាក់វិន័យ​ពួកគេ​» ប៉ុណ្ណោះ ។​

Loading...

​យ៉ាងណាមិញ ស្ត្រី​ជា​ម្តាយ​ជនជាតិ​ចិន​ម្នាក់ បាន​បង្ក​ការខឹង​សម្បារ​យ៉ាងខ្លាំង បន្ទាប់ពី​ស្ត្រី​រូបនោះ​បាន​ប្រើ​ធ្វើបាប​កូន​របស់ខ្លួន ដោយ​ចង​អូស​ពីក្រោយ​ម៉ូតូ Scooter នៅលើ​ដងផ្លូវ​មួយ ក្នុង​ទីក្រុង Zhaotong ខេត្ត Yunnan ហើយ​បាន​អះអាងថា នាង​ធ្វើបែបនេះ ក៏​ព្រោះតែ​ចង់​ផ្តល់​មេរៀន​ដល់​កូនប្រុស​រូបនេះ ។

​អ្នកមើល​ម្នាក់​ដែល​បានឃើញ​ហេតុការណ៍​ដ៏​សែន​រន្ធត់​នេះ​ផ្ទាល់​នឹង​ភ្នែក បាន​ព្យាយាម​បញ្ឈប់​សកម្មភាព​របស់​ស្ត្រី​រូបនោះ ប៉ុន្តែ ត្រូវបាន​ស្ត្រី​រូបនោះ​និយាយថា នាង​បាន​កំពុង​ធ្វើបែបនេះ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ​! ។​

​ក្មេងប្រុស​នោះបាន​កំពុង​ស្រែកយំ ខណៈ​រូបគេ​កំពុង​ត្រូវបាន​ចង​អូស​តាម​ម៉ូតូ​ម្តាយ ។ យោងតាម​ម្តាយ​រូបនោះ នាង​បាន​កំពុង​ធ្វើ​សកម្មភាព​ឃោរឃៅ​នេះ អស់​រយៈពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា​រួចមកហើយ ។ ស្ត្រី​រូបនេះ​បញ្ជាក់​ឲ្យ​ដឹងថា កូនប្រុស​ម្នាក់នេះ បាន​លួច​លុយ ២ ពាន់​យន់ ហើយ​ពុំ​ព្រម​និយាយ​ចេញ​នូវ​ទង្វើ​ដែល​វា​បានធ្វើ​នោះទេ ។​

​អ្នកប្រើប្រាស់​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន បានធ្វើការ​រិះគន់​ពី​ទង្វើ​ដាក់​ទារុណកម្ម​របស់​ម្តាយ​រូបនេះ មកលើ​កូនប្រុស​របស់​នាង​នៅលើ​បណ្តាញ​សង្គម Weibo ថា​៖ «​នេះ​ជា​សកម្មភាព​ដ៏​ឃោរឃៅ​មួយ ។ ហើយ​ករណីនេះ អ្នក​ដែល​បានឃើញ គួរតែ​ផ្តល់ព័ត៌មាន​ដល់​ប៉ូលីស​ចាត់ការ​» ៕​