​នាង ShreyaDarji​អាយុ ១២​ឆ្នាំ រស់នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ឥណ្ឌា ត្រូវគេ​រកឃើញ​សំបុក​អង្ក្រង​ក្នុង​ត្រចៀក​ដ៏​ច្រើន​សឹង​មិនគួរ​ឱ្យ​ជឿ​ដែលមាន​ចំនួន​លើសពី ១០០០ ក្បាល និង កើតមាន ១០ ក្បាល​ជា​រៀងរាល់ថ្ងៃ ។ បញ្ហា​នេះ​កើតឡើង​ដោយ​មានការ​រមាស់​ត្រចៀក​បន្តិចបន្តួច​ប៉ុណ្ណោះ​នៅ​ខែសីហា​ឆ្នាំមុន ។​

Loading...

​គ្រូពេទ្យ​បាន​ប្រញាប់​យក​សត្វ​ទាំងនោះ​ចេញ​អស់​រាប់ពាន់​ក្បាល បន្ទាប់ពី​ពិនិត្យឃើញ​វា ។​

​ប៉ុន្តែ​ទោះបី​ជាមាន​ការជួយ​ពី​វេជ្ជបណ្ឌិត​ក៏ដោយ​បញ្ហា​នេះ​នៅតែ​បន្ត​ព្រោះ​សត្វ​អង្ក្រង​នោះ​នៅតែ​បង្កើត​កូនចៅ ។ ចំណែកឯ​ឪពុកម្ដាយ​របស់​នាង​បាន​ប្រើ​វិធី​សព្វបែបយ៉ាង​ពី​ថ្នាំបុរាណ​ទៅ​គ្រូមន្តអាគម​ន៍ ប៉ុន្តែ​វា​នៅតែ​ចេញពី​ត្រចៀក​របស់​នាង​ដដែល​។​

​លោក​Sanjay Darji ឪពុក​របស់​នាង Sheyra​បាន​និយាយថា​សត្វ​នោះ​វា​តែងតែ​វារ​ចេញមក​នៅពេលដែល​កូន​គាត់​កំពុង​អង្គុយ​រៀន​។ ឪពុក​ក្មេងស្រី​ខាងលើ​បានឱ្យដឹង​ទៀតថា លោក​ធ្លាប់​យក​កូនស្រី​ទៅពិនិត្យ​នៅ​កន្លែង​គ្រូពេទ្យ​ជំនាញ ប៉ុន្តែ​គ្រូពេទ្យ​ទាំងនោះ​មិនអាច​ជួយ​អ្វី​បាន​ដល់​កូន​របស់គាត់​នោះទេ មានតែ​សង្ឃឹមថា​គ្រប់យ៉ាង​នឹង​ប្រសើរឡើង​ប៉ុណ្ណោះ ៕