​ព្រានព្រៃ​ដុះ​ស្លែ​ម្នាក់ រស់នៅ Coratia ត្រូវបាន​គេ​បាញ់សម្លាប់​ហើយ ខណៈ​គាត់​ព្យាយាម​សម្លាប់សត្វ​តោ​ជាច្រើន​ក្បាល នៅក្នុង​ប្រទេស​ហ្វ្រិ​ក​ខាងត្បូង ។​

​ប៉ូលីស Manikeng និយាយថា ពួកគេ​ចាប់ផ្តើម​បើក​ការស៊ើបអង្កេត​មួយ បន្ទាប់ពី​បុរស​ឈ្មោះ Pero Jelinic អាយុ ៧៥ ឆ្នាំ ត្រូវបាន​បាញ់សម្លាប់ ខណៈ​គាត់​ព្យាយាម​ប្រមាញ់​ពួក​សត្វ​តោ នៅ Leeubosch Lodge ។

​យ៉ាងណាមិញ ប៉ូលីស​ក៏​ពុំទាន់​ដឹងថា តើន​រណា​ជា​ជនដៃដល់ ដែល​បាន​បាញ់សម្លាប់​លោក Jelinic នោះទេ ។ ប្រសិន​ត្រូវបាន​ចាប់ខ្លួន ជន​នោះ​នឹង​ប្រឈម​បទចោទប្រកាន់​មនុស្សឃាត និង​កាន់កាប់​អាវុធ និង​គ្រាប់រំសេវ ខុសច្បាប់ ។​

​យោងតាម​ការស៊ើបអង្កេត​របស់​ប៉ូលីស លោក Jelinc គឺជា​មនុស្ស​ម្នាក់​បាននិងកំពុង​ប្រមាញ់​សត្វ​រស់​ពេញ​មួយជីវិត​របស់គាត់​ទៅ​ហើយ នៅក្នុង​ទ្វីបអឺរ៉ុប ។​

Jelinic ថ្មីៗ​នេះ​បាន​ប្រាប់​មិត្តភក្តិ​របស់គាត់​ថា គាត់​បាន​ប្រមាញ់​រួចហើយ​នូវ​អ្វីៗ​ដែល​អាច​បាញ់​ដោយ​ស្របច្បាប់​នៅ​អឺរ៉ុប ហើយក៏​ជា​ពេលវេលា​សម្រាប់​គាត់​ត្រូវ​បន្តដំណើរ​ទៅមុខ ។​

​គាត់​បានធ្វើ​ដំណើរ​ទៅកាន់​អាហ្វ្រិក​ខាងត្បូង ដើម្បី​ប្រមាញ់​សត្វ​ដ៏​កម្រ​បន្ថែមទៀត ។ គាត់​បាន​ស្នាក់នៅ Leeubosch Lodge ដែល​គ្រប់គ្រង​ដោយ​វេជ្ជបណ្ឌិត Gideon Engelbrecht ។​

​កាលពី​ថ្ងៃ​សៅរ៍ Jelinic និង​មិត្តភក្តិ​២​នាក់​របស់គាត់ បានចេញ​ដំណើរ​ទៅកាន់​កសិដ្ឋាន​មួយ ដើម្បី​ប្រមាញ់​ពួក​តោ ។ បន្ទាប់ពី Jelinic បាន​បាញ់​សម្លាប់សត្វ​តោ​១​ក្បាល ហើយ​នៅពេល​គាត់​កំពុង​រៀបចំ​បាញ់​តោ​១​ក្បាល​ទៀត គាត់​ក៏ត្រូវ​បាន​បាញ់ប្រហារ​ដោយ​គ្រាប់កាំភ្លើង ។ គាត់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Vryburg , ទីកន្លែង​ដែល​គាត់​ត្រូវ​បានប្រកាស​ស្លាប់ ។​

Engelbrecht ពុំបាន​ស្ថិតនៅ​កន្លែងកើតហេតុ​ទេ ក្នុងអំឡុងពេល​បាញ់ប្រហា​រលោក Jelinic ៕