​ខណៈ​ពិធីបុណ្យ​និ​ទាឃ​រដូវ (​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​) បាន​ខិតចូល​មកដល់​នាពេល​ថ្មីៗ​នេះ ស្ទូ​ឌី​យ៉ូ​ភាពយន្ត​មួយ​នៅក្នុង​ទីក្រុង Hengdein ខេត្ត Zhejiang ប្រទេស​ចិន បានចាប់ផ្តើម​កម្ម​ពិធី​ប្រកួត​មួយ ដើម្បី​ស្វែងរក​ស្ត្រី​ដែលមាន​សម្រស់​ដើមទ្រូង​ស្អាត ស័​ក្ខិ​សម​នឹង​អេក្រង់​ធំ ។ ហើយ​ការប្រកួត​នេះ ក៏​តម្រូវ​ឲ្យ​បេ​ក្ខ​នារី​ទាំងអស់ ត្រូវដាក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នៅ​ចន្លោះ​ដើមទ្រូង​ផងដែរ ។​

Loading...

​ស្ត្រី​វ័យៗ​ក្មេង​មកពី​បណ្តា​សកល​វិទ្យាល័យ​ជាង ១០ នៅ​ជុំវិញ​ប្រទេស​ចិន បាន​ចូលរួម​នៅក្នុង​ការប្រកួត​នេះ ។ ដោយ​ការប្រកួតប្រជែង​ជាក់ស្តែង ផ្តើមចេញពី​ការ​ជល់​បំបែក​ប៉េងប៉ោង ជាមួយ​សុដន់​របស់​ពួកគេ ដើម្បី​ទ្រ​ស្មាន​ហ្វូ​ន​នៅ​ចន្លោះ​ដើមទ្រូង​របស់​ពួកគេ ។​

​នៅ​ទីប​ញ្ចេ​ប់ នារី​វ័យក្មេង​មកពី Chongqing ទទួល​ជ័យលាភី​ក្នុងការ​ប្រកួត​នេះ ។ នាង​ត្រូវបាន​ជួល​ដោយ​ភ្ញាក់​ងារ​ភាពយន្ត​មួយ ឲ្យ​ធ្វើជា​តារា​ក្តៅ​សាច់ សំរាប់​ដើរតួ​ជំនួស​នៅពេល​តារា​ដទៃ មិន​ចង់​បញ្ចេញ​ដើមទ្រូង​របស់​ពួកគេ ។ នៅ​តំណែង​ការងារ​ថ្មី​នេះ នាង​អាច​រកប្រាក់ ១០,០០០ យន់ (១៥៩៨ ដុល្លារ​) ក្នុង​១​ថ្ងៃ ៕