តាម RT មេដឹកនាំហ្វីលីពីនលោក Rodrigo Duterte បាន​ចុះទៅ​ពិនិត្យ​មើល​ដោយផ្ទាល់ ពីហេតុការណ៍​កិនកម្ទេច​ចោល​រថយន្ត​ស៊េរីទំនើបៗរឹប​អូស​បាន​​រាប់​សិប​គ្រឿង ដែលមាន​តម្លៃ​ជិត ១,២ លានដុល្លារ តាមរយៈ​ការ​ប្តេជ្ញាចិត្តនូវ​គោលនយោបាយ​ថ្មី​របស់គាត់​ ទៅ​លើរថយន្តរត់ពន្ធចូលប្រទេសនេះ ​។​

រថយន្ត​ទាំង​នេះ​មាន​ចំនួន ២៩​ គ្រឿង និង​ជា​យីហោ​ល្បីៗ​ជាអាទិ៍ ៖ BMW, Jaguar, Mercedes Benz និង Corvette ត្រូវបានកម្ទេចចោលទាំង​ស្រុង ​នៅឯ​កំពង់ផែ ៣ នៅ​ហ្វីលីពីន នា​ថ្ងៃ​ទី ៦ ខែ​កុម្ភៈ​ ។​

​លោក Duterte ពោលថា “​អ្នក​ឯង​ចង់​នាំ​រថយន្ត​ចូល​ឬ​? អីចឹង​បង់ពន្ធ​ទៅ​ ។ លោក​បន្តថា ៖ មាន​យោបល់​ច្រើន​ថា ឲ្យ​រឹបអូ​សលក់​ដេញថ្លៃ​យកលុយ​ដាក់​ចូល​ថវិកា​ជាតិ ប៉ុន្តែ​តាម​លោក Duterte នោះ​ការ​ធ្វើ​បែប​នេះ វា​នឹង​ធ្វើឲ្យ​ពួក​ជនល្មើស​មាន​ឱកាស “​ទិញ​យក​វិញ​” ហើយ​រថយន្ត​ក្លាយជា​ស្របច្បាប់ ​។​

​មិន​អាច​មាន “​ច្រកចេញ​” ច្រើន​សម្រាប់​បញ្ហា​រត់ពន្ធ​ទេ​!​។ ចន្លោះប្រហោង​បន្តិច​នោះ ពួក​ឱកាសនិយម គឺ​… ភ្លែត​តែម្តង​! ៕