​ប៉ូលីស​ក្នុងប្រទេស​ឥណ្ឌូនេស៊ី បាន​បំបែក​ក្រុម​រត់ពន្ធ​បក្សី​ដ៏​កម្រ​ចំនួន ១២៥ ក្បាល ដោយ​ដាក់​ញាត់​ចូលក្នុង​បំពង់​ជ័រ ។ ដែល​ការចាប់​នេះ ត្រូវបានធ្វើ​ឡើងជា​ផ្នែក​មួយ​នៃ​ការទប់ស្កាត់​ការជួញដូរ​សត្វ​ខុសច្បាប់ ។​

AFP រាយការណ៍​ថា បុរស ៤ នាក់ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​បក្សី​ស​ម្យ៉ាង​ដ៏​កម្រ (cockatoo) ចំនួន ៤១ ក្បាល និង​សេក​ចំនួន ៨៤ ក្បាល ត្រូវបាន​រកឃើញ ដែល​គេ​ដាក់​ពួកវា​ចូលក្នុង​បំពង់​ជ័រ ត្រូវបាន​កាត់​ជា​កង់ៗ និង​បិទ​ខ្ទាស់​នៅ​ចុង​ទាំងសងខាង​ដោយ​ដែក ។​

​ពួក​រត់ពន្ធ​រង​ការចោទប្រកាន់​ទាំង​៤ ត្រូវបាន​ចាប់ខ្លួន​នៅ​ទីតាំង​ផ្សេងៗ​គ្នា ៤ កន្លែង ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ ។ ពួកគេ ឥឡូវនេះ កំពុង​ប្រឈមមុខ​ជាប់ពន្ធនាគា​ររ​ហូត ៥ ឆ្នាំ និង​ផាក​ពិ​និ​យ​ជា​ប្រាក់​ចំនួន ៧,៤០០ ដុល្លារ ប្រសិន​រកឃើញ​ទោសកំហុស ។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ ឥណ្ឌូនេស៊ី​កំពុង​ព្យាយាម​ទប់ស្កាត់​ការជួញដូរ​បក្សី​ខុសច្បាប់ ។ ព្រៃ​ដ៏​ធំធេង​របស់​ប្រទេស​នេះ គឺជា​ជម្រក​សម្រាប់​ប្រភេទ​បក្សី ១៣១ ក្បាល ត្រូវបាន​គំរាមកំហែង ។ មាន​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ការជួញដូរ​សត្វ​ខុសច្បាប់ នៅក្នុង​ឥណ្ឌូនេស៊ី ។ បក្សី​ទាំងនោះ​ត្រូវបាន​លក់​នៅក្នុង​ទីក្រុង​ធំៗ នៅក្នុង​ប្រទេស ឬ នាំ​ចេញទៅ​ក្រៅប្រទេស ដែលជា​ទីកន្លែង​ពួកវា​ត្រូវបាន​លក់​ជាស​ត្វ​ចិញ្ចឹម ៕