​ហេតុការណ៍​មួយ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​គួរ​ឲ្យ​ហួសចិត្ត​ជាខ្លាំង ខណៈ​កូនក្រមុំ​ញៀន​ល្បែង​ហ្គេម​ម្នាក់ បាន​ក្រាញននៀល ពុំ​ព្រម​ចាកចេញ​ពីមុខ​កុំ​ព្យួរ​ទ័​រ បើទោះជា​ដឹងថា ខណៈពេល​នោះ​នាង​នឹងត្រូវ​បំពេញ​តួនាទី​ជា​កូនក្រមុំ​ក្នុង​ថ្ងៃ​រៀបការ​ក៏ដោយ ។​

​ស្ថិតក្នុង​ឈុត​អាពាហ៍ពិពាហ៍​ពណ៌​ស កូនក្រមុំ​ម្នាក់​នោះ ត្រូវ​បានឃើញ​កំពុង​លេង​ហ្គេម​នៅ​ពីមុខ​កុំព្យូទ័រ​យ៉ាង​ព្រងើយ ហាក់ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង ស្ថិតនៅក្នុង​កន្លែង​មួយ​ដែល​ត្រូវបាន​សន្ម​ត់​ថា​ជា​ហាង​កុំ​ព្យួ​ទ័​រ ។​

​ខណៈ​ពេលនោះ​ផងដែរ កូនកំលោះ​ម្នាក់ និង​គ្រួសារ​របស់គាត់ បាន​ចូល​ទៅសុំ​អង្វរក​កូនក្រមុំ​របស់​ពួកគេ ឲ្យ​ចាក​ចេញពី​កន្លែង​លេង​ហ្គេម ប៉ុន្តែ នាង​បាន​បដិសេធ និង​ប្រាប់​ទៅ​ពួកគេ​ថា «​ចាំ​បន្តិច​សិន​ទៅ បានទេ​!» ។​

​ស្ត្រី​ម្នាក់​ដែល​ប្រហែល​ត្រូវជា​ម្តាយក្មេក​របស់​កូនក្រមុំ​នោះ អាច​ត្រូវ​បានលឺ​ស្រែក​ឡើង​ថា​៖ «​តោះ​! លឿន​ឡើង​កូន ដល់ពេល​វេលា​ដែល​យើង​ត្រូវ​ទៅហើយ​…!» ។ ចំណែក​កូនកំលោះ​ក្នុង​ទឹកមុខ​ជូរ​វិញ ក៏បាន​បន្ត​ស្រែកថា​៖ «​តោះ​អូន​! ពិធី​នឹង​ចាប់ផ្តើម​នាពេល​ឆាប់ៗ​នេះហើយ​» ។​

​នៅ​ចំណុច​មួយ កូនកំលោះ​ត្រូវបាន​ឪពុក​របស់គាត់​ទះ​១​កំភ្លៀង និង​និយាយថា​៖ «​តើ​មាន​បញ្ហា​អ្វី​ចំពោះ​កូន​? កូន​សូម្បី​ពុំ​អាច​គ្រប់គ្រង​ប្រពន្ធ​របស់​កូន​ផ្ទាល់ ។ ឥឡូវនេះ ចូរ​អូស​នាង​ចេញពី​ទីនេះ​ភ្លាម​!» ។​

​បន្ទាប់មក កូនកំលោះ​បាន​និយាយ​លួង​លោក​នាង​ថា​៖ «​តោះ ប្រពន្ធ​សំលាញ់​! បង​សូម​អង្វរ​អូន ម៉ោះ មកជា​មួយ​បង​ណា៎​!» ។​

​បន្ទាប់មកទៀត កូនកំលោះ និង​មិត្តភក្តិ​របស់គាត់ ក៏បាន​បង្ខំចិត្ត​អូស​កូនក្រមុំ ពី​កៅអី និង​ទាញ​ចេញ​ពីមុខ​កុំព្យូទ័រ​យ៉ាង​ទីណា​ត់ទី​ណែ​ង ខណៈ​នាង​នៅតែ​បន្ត​ក្រាញននៀល​យ៉ាងខ្លាំង ៕​