​ប៉ូលីស​ចិន​បានចាប់ផ្តើម​ពាក់ «​វ៉ែន​តាខ្មៅ​បំពាក់​បច្ចេកវិទ្យា​ខ្ពស់​» ដែល​អាចជួយ​ដល់​ពួកគេ អាច​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ ក្នុង​រយៈពេល​ប៉ុន្មាន​វិនាទី នៅក្នុង​ស្ថានីយ៍​រថភ្លើង​ដែលមាន​មនុស្ស​អ៊ូអរ ។​

Loading...

​ប៉ូលីស​នៅ Zhengzhou ភាគ​កណ្តាល​នៃ​ប្រទេស​ចិន កំពុង​ត្រូវបាន​ផ្តល់ជូន​នូវ​ឧបករណ៍​ទំនើបៗ ដើម្បី​ប្រមាញ់​មុខសញ្ញា​ជនល្មើស ដែល​ឆ្លៀតឱកាស​បង្ក​អសន្តិសុខ ខណៈ​នៅតាម​បណ្តា​ស្ថានីយ៍​រថភ្លើង​នៅ​ទូទាំងប្រទេស​នេះ កំពុង​ពោរពេញ​ដោយ​មនុស្សម្នា​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​ពួកគេ នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃ ។​

​ជាមួយ​ជំនួយ​នៃ​បច្ចេកវិទ្យា​សំគាល់​បាន​ផ្ទៃមុខ​នេះ ពួក​មន្ត្រី​បាន​ស៊ក​ស្រទាប់​ឌីជីថល នឹង​អាច​កំណត់​អត្តសញ្ញាណ​បុគ្គលៗ​ដែល​គួរ​ឲ្យ​សង្ស័យ ។​

​វ៉ែនតា​ពិសេស​ទាំងនោះ កំពុង​ត្រូវបាន​ប្រើ​ដោយ​មន្ត្រី​ប៉ូលីស ៤ រូប ដែល​ឈរជើង​នៅ​ច្រកចូល ទៅកាន់​ស្ថានីយ៍​រថភ្លើង​ភាគ​ខាងកើត នៃ​ទីក្រុង Zhenzhou ។ នេះ​បើ​យោងតាម People’s Daily ។​

​កាមេរ៉ា​ភ្ជាប់​ទៅ​វ៉ែន​ដូចជា​ដូច​ស្មាន​ហ្វូ​ន​នេះ នឹង​អនុញ្ញាត​ឲ្យ​មន្ត្រី​ប៉ូលីស ថត​បាន​បុគ្គល​គួរ​ឲ្យ​សង្ស័យ និង​ប្រៀបធៀប​ពួកគេ​ទៅនឹង​ទិន្នន័យ​ក្នុង Database នៅឯ​ការិយាល័យ​កណ្តាល ។​

​ប្រព័ន្ធ​កុំព្យូទ័រ បន្ទាប់មក​នឹង​បង្ហាញ​ព័ត៌មាន​របស់​ជនសង្ស័យ ដែល​ក្នុងនោះ​មាន​៖ ឈ្មោះ​, សញ្ជាតិ​, ភេទ និង​អ​ស័​យ​ដ្ឋា​ន ។ ព័ត៌មាន​ទាំងអស់​នឹងត្រូវ​បា​នប​ញ្ជូ​ន​ត្រឡប់​ទៅកាន់​វ៉ែនតា​របស់​មន្ត្រី​វិញ ។​

​បន្ទាប់មក វ៉ែនតា​ឆ្លាត​វៃ​នេះ ក៏​នឹង​ប្រាប់​មន្ត្រី តើ​ថា​បុគ្គល​ណា​ជា​គោលដៅ ឬ មិនមែន​, អ​ស័​យ​ដ្ឋា​ន​សណ្ឋាគារ​ដែល​ពួកគេ​កំពុងស្នាក់នៅ និង​ព័ត៌មាន​ជាប់ទាក់ទង​នឹង​ការប្រើប្រាស់​អ៊ី​ន​ធើរ​ណេ​តរបស់​ពួកគេ​ផងដែរ ៕