​បុរស​ដែលមាន​កាយសម្បទា​មាំមួន​ជាច្រើន បានជ្រើសរើស​យក​ផលប្រយោជន៍​ពី​អ្នកដទៃ ដើម្បី​រស់ ជាជាង​ការធ្វើការ និង​រកលុយ តាមរយៈ​ផ្លូវ​សុច្ចរិត ។ ប៉ុន្តែ សម្រាប់​បុរស​ជា​ពិការ​ម្នាក់នេះ​វិញ ពិតជា​ធ្វើ​ឲ្យ​អ្នក​ទាំងនោះ​ខ្មាសអៀន​យ៉ាងខ្លាំង ជាមួយ​មុខរបរ​ដ៏​មិន​ងាយស្រួល​មួយ​នេះ ។​

​អ្នករកស៊ី​ម្នាក់​ឈ្មោះ Jansen Sangueza បាន​កំពុងធ្វើដំណើរ​នៅតាម​ផ្លូវ ទៅកាន់ Ilocos Norte ក្នុងប្រទេស​ហ្វីលីពីន ដោយ​ដឹក​គ្រែ​ឲ្យ​ម៉ូយ និង​ត្រូវ​ស៊យ កង់​រថយន្ត​១​របស់គាត់​បាន​ផ្ទុះ ។ ប៉ុន្តែ សំណាងល្អ ដែល​ពួកគាត់​បានឃើញ​កន្លែង​ប៉ះ​អ៊ុត​កង់ឡាន​មួយ​ក្បែរ​នោះ និង​សម្រេចចិត្ត​ឲ្យ​ជាង​ប្តូរ​កង់​ថ្មី ។​

Sangueza និង​គ្នីគ្នា​របស់គាត់ ពិតជា​ភ្ញាក់ផ្អើល​ជាខ្លាំង ដែល​បុរស​ពិការ​ជើង​ម្នាក់ គឺជា​ជាង​ដោះដូរ​កង់​រថយន្ត​សម្រាប់​ពួកគាត់ ។ វា​មើលទៅ​ពិតជា​ការងារ​ដ៏​លំបាក​បំផុត ប៉ុន្តែ គាត់​បង្ហាញ​សមត្ថភាព​ការងារ​ដ៏​អស្ចារ្យ​! ។ ពិតណាស់ គាត់​បានធ្វើ​ផ្លាស់ប្តូរ​កង់ឡាន​យ៉ាង​លឿន​ជាង​អ្វីដែល​ពួកគេ​ពុំ​នឹកស្មាន​តែម្តង ។​

​បើតាម​ការសាកសួរ ជាង​ជួសជុល​កង់ឡាន​រូបនេះ បាន​កំពុង​ប្រកប​របរ​រកស៊ី​មួយ​នេះ សម្រាប់​ប្រពន្ធ និង​កូនៗ​២​នាក់​របស់គាត់ ដែលកំពុងបន្តការសិក្សា​ ៕