ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នៅថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០១៨ បាន ចេញសេចក្ដីប្រកាសព័ត៌មានពីប្រវត្តិ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅកម្ពុជា។

គ.ជ.ប បានប្រកាសថា នៅសល់តែ១៥ថ្ងៃទៀត ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នឹងត្រូវធ្វើឡើង។ តាំងពីការកកើតស្ថាប័ននេះ ក្នុងឆ្នាំ១៩៩៩ ព្រឹទ្ធសភា បានឆ្លងកាត់ជាច្រើនដំណាក់កាលនៃប្រវត្តិរបស់ខ្លួនរហូតមកដល់ពេលបច្ចុប្បន្ន។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសនាថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១ បាននាំមកនូវការបោះឆ្នផោតជាសកល នីតិកាលទី១ ដែលបានប្រព្រឹត្តទៅកាល ពីថ្ងៃទី២៨ខែឧសភាឆ្នាំ១៩៩៣ និងបានរៀបចំឡើងវិញដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC)។ នីតិកាលទី២ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បានប្រព្រឹត្តទៅនៅថ្ងៃទី២៦ខែកក្កដាឆ្នាំ១៩៩៨ កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ដោយគ.ជ​.ប ហើយបន្ទាប់មកវិបត្តិនយោបាយផ្ទៃក្នុងមួយបានកើតឡើងនៅកម្ពុជា។ ដើម្បីដោះស្រាយវិបត្តិនេះ កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សនយោបាយធំចំនួនពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១២និងថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ១៩៩៨ នៅប្រាសាទខេមរិន្ទព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ។ ជាលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ ស្ថាប័នព្រឹទ្ធសភាត្រូវបង្កើតឲ្យមានឡើងវិញ ដោយត្រូវធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជាច្រើនមាត្រារួមមាន ៖ មាត្រា ១១ ១២ ១៣ ១៨ ២២ ២៤ ២៨ ៣០ ៣៤ ៥១ ៩០ ៩១ ៩៣ និងមាត្រាទាំងឡាយនៃជំពូកទី៨ ដល់ជំពូកទី១៤ នៃរដ្ឋធម្មនុញ្ញ ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃតី៤ ខែមីនា ឆ្នាំ១៩៩៩។ ​

ព្រឹទ្ធសភានីតិកាលទី១ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ខែមីនាឆ្នាំ២៩៩៨ ដែលមានអាណត្តិ ៥ឆ្នាំនិងត្រូវបានបន្តអាណត្តិរបស់ខ្លួន ១ឆ្នាំទៀត គឺនៅឆ្នាំ២០០៥ ដោយសារតែពេលនោះរដ្ឋសភាកំពុងជាប់រវល់រៀបចំច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ព្រឹទ្ធសភានីតិកាលទី១ មានសមាជិចំនួន៦១រូប។

ព្រឹទ្ធសភានីតិកាលទី២ និងនីតិកាលទី៣ សមាជិកើតឡើងតាមរយៈការបោះឆ្នោតអសក និងមានអាណត្តិ៦ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែង អនុលោមតាមមាត្រា ១០២ថ្មី នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។ សមាជិតព្រឹទ្ធសភា នីតិកាលទី២ និងនីតិកាលទី៣ មានសមាជិកចំនួន៦១រូបដូចគ្នា។

ព្រឹទ្ធសភានីតិកាលទី៤ មានសមាជិកចំនួន៦២រូប ដែលចំនួននេះ ស្នើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភានីតិកាលទី៦ ដែលមានសមាជិកចំនួន១២៥រូប។ សមាជិក២រូបត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិក២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។ សមាជិកព្រឹទ្ធសភាឯទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។

ការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៤ នឹងធ្វើឡើងនៅ ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ គឺគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ៕