​ពស់ថ្លាន់​ញី​ដ៏​ធំ​១​ក្បាល​ប្រវែង ៦ ម៉ែត្រ ទម្ងន់​ជិត​១០០ គ​.​ក្រ និង​ដៃគូ​ឈ្មោល​ដ៏​តូច​ល្អិត​របស់​វា ខណៈ​កំពុង «​ដោយ​ញី​ដោយ​ឈ្មោល​» នឹង​គ្នា ត្រូវបាន​សម្លាប់​ដោយ​ពួក​អ្នកភូមិ «​ស្រែក​ឃ្លាន​» នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ។​

Loading...

​ពួក​អ្នកភូមិ​បរបាញ់​១​ក្រុម បាន​រកឃើញ​ពស់​១​គូ​នេះ ស្ថិតនៅក្នុង​ដើមឈើ​រលំ​១ ខណៈ​ពួកគេ​កំពុងធ្វើដំណើរ​តាមផ្លូវ​បរបាញ់ កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុននេះ ស្ថិតក្នុង​កោះ Borneo ប្រទេស​ម៉ាឡេស៊ី ។​

​ពួកគេ​បាន​និយាយថា ខណៈពេល​កំពុង​ដើរ​ឆ្លងកាត់​ផ្លូវ ពួកគេ​បានលឺ​សូរសម្លេង​ចម្លែក ចេញពី​ក្នុង​ក្នុង​ប្រហោង​ឈើ​ងាប់​មួយ ។

​បុរស​ឈ្មោះ Tinsung Ujang អាយុ ៦០ ឆ្នាំ ដែល​បាន​ប្រទះឃើញ​ពស់​១​គូ​នេះ បាន​និយាយថា អ្នកភូមិ​នៅក្នុង​ទីប្រជុំជន Bintulu ក្បែរ​ទន្លេ Kelawit នឹង​រីករាយ​ពិធីជប់លៀង​ជាមួយ​សាច់​របស់​ពួកវា បាន​ច្រើន​ថ្ងៃ​ដែរ ។​

Tinsung និយាយថា «​ខ្ញុំ​បាន​សម្លឹង​ទៅកាន់​ប្រហោង​ឈើ​មួយ និង​ភ្ញាក់ផ្អើល នៅពេល​ឃើញ​ពស់​មី​ញី​ដ៏​ធំ​សម្បើម កំពុង ‘​ដោយ​គ្នា​’ ជាមួយ​អា​ឈ្មោល​ដែល​តូច​ជាង​» ។ គាត់​បន្តថា​៖ «​ពួកយើង​ត្រូវ​បំបែក​ពួកវា​ចេញពី​គ្នា​យ៉ាង​លំបាក ព្រោះតែ​ទំហំ​របស់​ពួកវា ដែល​កំពុង​រួមរឹត​គ្នា​យ៉ាងខ្លាំង​» ។​

​ទោះយ៉ាងណា លោក Tinsung ថា ពួកគាត់​សម្រេច​ប្រើ​កាំភ្លើង​បាញ់សម្លាប់​ថ្លាន់​ទាំង​២​តែម្តង ។ បន្ទាប់ពី​ធ្វើការ​សម្លាប់សត្វ​ទាំងពីរ​នេះ​រួច ពួកគាត់​ត្រូវ​ប្រើ​កម្លាំង ៤ នាក់ ដើម្បី​លើក​ពួកវា​ដាក់​លើ​រថយន្ត ដើម្បី​យកទៅ​កាប់សាច់​ចែកគ្នា​ហូប​ក្នុងភូមិ ៕