​តុលាការ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​កាត់ទោស​អ្នកស្រី Choi Soon-sil ដែលជា​មិត្ត​ជិតស្និទ្ធ​របស់​អតីត​ប្រធានាធិបតី ផាក ហ្គ័​ន​ហេ (Park Geun Hye) ឲ្យ​ជាប់គុក​រយៈ ពេល ២០​ឆ្នាំ ពីបទ​ចោទប្រកាន់​ជាច្រើន​ករណី រួមមាន ការរំលោភ​អំណាច និង​ការ​កំហែង​យកប្រាក់​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ទីភ្នាក់ងារ​សារ​ព៌​ត​មាន Xinhua​។​

​អ្នកស្រី ត្រូវបាន​ឃុំខ្លួន​កាលពី​ខែ​វិ​ច្ឆ​ការ ឆ្នាំ ២០១៦ និង​ត្រូវ​រង​ការចោទប្រកាន់​ពីបទ​ពុករលួយ​ចំនួន​១៨​ករណី​។​

​ចំនែក លោក An Chong-bum អតីត​រដ្ឋលេខាធិការ​ជាន់ខ្ពស់​របស់​អតីត​ប្រធានាធិបតី ផាក ហ្គ័​ន​ហេ ក៏ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ៦​ឆ្នាំ​ផងដែរ ក្រោយពេល​តុលាការ រកឃើញថា គាត់​ជា​បក្សពួក​របស់​អ្នកស្រី Choi Soon-sil និង​អ្នកស្រី Park Geun Hye​។​

​សូម​រំលឹក​ផងដែរ​ថា រឿងអាស្រូវ​របស់​អ្នកស្រី Choi Soon-sil ដែល​បាន​ប្រើប្រាស់​ទំនាក់ទំនង​រប​ស់​អ្នកស្រី​ជាមួយនឹង​អតីត​ប្រធានាធិបតី ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ក្រុមហ៊ុន​ជាច្រើន​បរិចាក​ប្រាក់​ចូល​មូលនិធិ​របស់​អ្នកស្រី បាន​តាម​ញាំញី​អ្នកស្រី Park Geun Hye រហូតដល់​ធ្លាក់​ពី​តំណែង​ប្រធាន​ធិបតី និង​ត្រូវ​តុលាការ​កាត់ទោស​ផងដែរ​៕​