ប្រទេសជប៉ុននិយាយថា ប្រទេសកូរ៉េខាងជើង កំពុងព្យាយាមធ្វើឱ្យអ្នកដឹកនាំកូរ៉េខាងត្បូង មានការកោតសរសើរព្រមទាំងលើកកម្ពស់ការ​​សន្ទនាគ្នារវាង កូរ៉េទាំង ២ ដោយគ្រប់ឧបាយកល និងយុទ្ធវិធី។

ភាពកក់ក្តៅភ្លាមៗនៅក្នុងទំនាក់ទំនងអន្តរកូរ៉េ រួមជាមួយនឹងការចង្អុលបង្ហាញដំបូង។ ដែលកូរ៉េខាងត្បូង និងកូរ៉េខាងជើង កំពុងរៀបចំ ដើម្បីជំរុញកិច្ចសន្ទនាកាត់បន្ថយភាពតានតឹងនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបានបង្កការព្រួយបារម្ភដល់រដ្ឋាភិបាលជប៉ុន ព្រោះវាជះឥទ្ធិពលលើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសនេះ និងសហរដ្ឋអាមេរិកសំដៅបង្កើនសម្ពាធលើកូរ៉េខាងជើង។

រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Itsunori Onodera បាននិយាយកាលពីថ្ងៃទី 13 ខែកុម្ភៈ ថា ជប៉ុនមិនដែលផ្លាស់ប្តូរគោលជំហររបស់ខ្លួន
ក្នុងការបង្កើតគំនាបបង្ខំឱ្យកូរ៉េខាងជើងបោះបង់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលឡើយ។ លោក Onodera ក៏បានអំពាវនាវដល់​សហ​គមន៍​អន្តរជាតិកុំឱ្យធ្លាក់ចូលទៅក្នុង “អន្ទាក់” ប្រទេសកូរ៉េខាងជើង ដែលប៉ងទាញយកអត្ថប្រយោជន៍នៃការប្រកួតអូឡាំពិករដូវរងារ Pyeongchang ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការដាក់ទណ្ឌកម្មអន្តរជាតិលើប្រទេសនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតូក្យូ លោករដ្ឋមន្រ្តី Onodera បានអះអាងថា “ទស្សនៈរបស់ជប៉ុនមិនដែលផ្លាស់ប្តូរទេ។
យើងតែងតែស្វែងរកមធ្យោបាយដើម្បីដាក់សម្ពាធលើកូរ៉េខាងជើងឱ្យបង្ខំឱ្យប្រទេសនេះបោះបង់កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួន។ តាមលោក Onodera ជប៉ុន និងបណ្តាប្រទេសជាច្រើនទៀតតែងចង់ឲ្យការប្រកួតកីឡាអូឡាំពិក Pyeongchang ទទួលជោគជ័យ ព្រោះវាជានិមិត្តរូបសម្រាប់ “ជោគជ័យ នៃសន្តិភាព”។

ប៉ុន្តែប្រសិនបើកូរ៉េខាងជើងចង់ទាញយកអត្ថប្រយោជន៍ពីល្បែងអូឡាំពិក Pyeongchang សម្រាប់គោលបំណងនយោបាយក៏ដូចជាកាត់បន្ថយសម្ពាធរបស់សហគមន៍អន្ដរជាតិតាមមធ្យោបាយនេះយើងគួរតែប្រុងប្រយ័ត្ន។

ការប្រកាសរបស់ជប៉ុន បានកើតឡើងចំពេលមានគណៈប្រតិភូកូរ៉េខាងជើងជាន់ខ្ពស់ រួមទាំងប្អូនស្រី របស់មេដឹកនាំកូរ៉េ Kim Jong-Un ដែលបានមកដល់ប្រទេសកូរ៉េខាងត្បូង សម្រាប់បើកសម្ភោធកីឡាអូឡាំពិក Pyeongchang ។ នៅទីនេះគណៈប្រតិភូកូរ៉េខាងជើង ត្រូវបាន​ទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ។ ក្នុងអំឡុងកិច្ចចរចាលោក ស្រី Kim Yo Jong បានអញ្ជើញលោកប្រធានាធិបតី Kim Jae Joon ទៅធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង។ ជាកិច្ចឆ្លើយតបមេដឹកនាំកូរ៉េខាងត្បូង
បានសម្តែងនូវបំណងរបស់លោកថា ភាគីទាំងពីរនឹងសម្របសម្រួលឲ្យដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅបានឆាប់។

ជប៉ុនសង្ស័យថា ប្រទេសកូរ៉េនឹងចូលរួមប្រកួតកីឡាអូឡាំពិក មន្ត្រីជប៉ុនជាច្រើននាក់ មានការព្រួយបារម្ភថា កូរ៉េខាងជើងកំពុងមាន “ឧបាយកល” ដើម្បីបំបែកសាមគ្គីភាពរវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអាស៊ីអាគ្នេយ៍របស់ខ្លួន ក៏ដូចជាកាត់បន្ថយផលប៉ះពាល់នៃទណ្ឌកម្មអន្តរជាតិលើប្រទេសនេះ។

យោងតាមអ្នកសង្កេតការណ៍ការ នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនដូ អាបេ គាំទ្រចំពោះការបង្កើនការគាបសង្កត់ផ្នែកការទូត និងសេដ្ឋកិច្ចទៅលើប្រទេសកូរ៉េខាងជើង បានបង្ហាញថា ប្រទេសជប៉ុននៅតែប្រុងប្រយ័ត្នខ្ពស់ចំពោះកូរ៉េខាងជើង។ ការទទួលយកកិច្ចពិភាក្សារបស់កូរ៉េខាងជើង ដែលផ្អែកលើល័ក្ខខ័ណ្ឌលើកឡើងដោយប្រទេសនេះ មានន័យថា ការទទួលស្គាល់កូរ៉េខាងជើងជា “រដ្ឋនុយក្លេអ៊ែរ”។ នេះគឺជាអ្វីដែលប្រទេសជប៉ុនមិនចង់បាន។

ការព្រួយបារម្ភដ៏ធំបំផុតរបស់ជប៉ុននាពេលបច្ចុប្បន្ននេះគឺការពង្រឹងទំនាក់ទំនងដ៏រឹងមាំរវាងអាមេរិក – ជប៉ុន កូរ៉េខាងត្បូង ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែង និងការបង្កហេតុពីកូរ៉េខាងជើង។

លោក Kim Jong Nam ដែលជាជំនួយការជិតស្និទ្ធបំផុតរបស់គីមជុងអ៊ុន នៅក្នុងគណៈប្រតិភូតំណាងរបស់កូរ៉េខាងជើង បានមកធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង បង្ហាញថា កូរ៉េខាងជើង កំពុងព្យាយាមធ្វើឲ្យអ្នកដឹកនាំកូរ៉េខាងត្បូងមានការកោតសរសើរ និងលើកកម្ពស់កិច្ចសន្ទនាអន្តរកូរ៉េដោយគ្រប់វិធី។

ទោះបីជាមិនជំទាស់ទៅនឹងកិច្ចចរចានាពេលថ្មីៗនេះរវាងកូរ៉េទាំងពីរក៏ដោយ ក៏ប្រទេសជប៉ុននៅតែព្រមានថា កូរ៉េខាងត្បូងចាំបាច់ត្រូវប្រុងប្រយ័ត្នចំពោះគោលដៅរបស់កូរ៉េខាងជើងនៅកីឡាអូឡាំពិករដូវរងារ។ លោក Yoshihide Suga លេខាគណៈរដ្ឋមន្ត្រីជប៉ុនបាននិយាយថា ៖ ទីក្រុងតូក្យូមិនងាយត្រូវបំភាន់ដោយ “ស្នាមញញឹមខាងការទូត” របស់កូរ៉េខាងជើងនោះទេ។

យោងតាមប្រភពការទូតមួយចំនួននាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្សូអាបេបានគិតថា ការសន្ទនាគ្មានន័យទេ ប្រសិនបើកូរ៉េខាងជើងមិនបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន “ទាំងស្រុងអាចគ្រប់គ្រងបាន និងមិនអាចប្រែក្រឡាស់បាន”៕