​មនុស្ស​ជាច្រើន​ព្យាយាម​រក​កន្លែង «​គួរសម​» សម្រាប់​បង្កាត់ភ្លើង​ស្នេហ៍ ឬ សកម្មភាព​ស្និទ្ធស្នាល នៅ​ទីសាធារណៈ​ជាច្រើន ព្រោះតែ​ពួកគេ​ពុំ​អាច​ទ្រាំ​រង់ចាំ​ទៅកាន់​ផ្ទះ​របស់​ពួកគេ ។ នៅក្នុង​រដ្ឋ​ភាគច្រើន នោះ​មានច្បាប់​ដាក់​កម្រិត​ការ​មាន​កន្លែង​សិ្ន​ទ្ធ​ស្នាល​នៅ​ទីសាធារណៈ​ជា​រឿង​បទល្មើស បានធ្វើ​ឲ្យ​វា​ក្លាយជា​បទល្មើស​មជ្ឈិម ខណៈ​ច្បាប់​របស់​រដ្ឋ​មួយចំនួនទៀត បានដាក់​សកម្មភាព​ភាពស្និទ្ធស្នាល​គ្នា​នៅ​ទីសាធារណៈ​ទៅជា​រឿង​បទល្មើស​យ៉ាងច្បាស់ ។ រីឯ​ច្បាប់​ដទៃទៀត គឺមាន​លក្ខណៈ​ទូលំទូលាយ និង​គ្របដណ្តប់​សកម្ម​ភាពមិន​សមរម្យ​ផ្សេងៗ​គ្នា ឬ ប្រព្រឹត្ត​សកម្មភាព​ផ្លូវភេទ ។​

​ពាក់ព័ន្ធ​ករណីនេះ មន្ត្រី​កំពូល​ក្រុង Quezon បានចេញ​សេចក្តីប្រកាស​ច្បាប់​អនុញ្ញាត​ឲ្យ​គូស្នេហ៍​មាន​កន្លែង​ស្និទ្ធស្នាល​គ្នា ស្ថិតនៅក្នុង​រថយន្ត​ឯកជន​របស់​ពួកគេ ។​

​ថ្មីៗ​នេះ យោងតាម​របាយកាណ៍​ពី ABS-CBN News, មន្ត្រី​ប៉ូលីស​កំពូល​ក្រុង​នេះ លោក Richard Albano បាន​ព្រមាន​មន្ត្រី​ប៉ូលីស​ទាំងឡាយ ពី​ការរំខាន និង​ចាប់ខ្លួន​គូស្នេហ៍ ដែល​កំពុងមាន​ភាពស្និទ្ធស្នាល​គ្នា នៅក្នុង​រថយន្ត​របស់​ពួកគេ​ដែល​កំពុង​ចត​នៅ​ទីសាធារណៈ ។​

​មេប៉ូលីស​ក្រុង Quezon នេះ បាន​និយាយ​កាលពី​ម្សិលមិញ​ថា​៖ «​នេះ​មិនមែនជា​អាទិភាព​របស់​យើង​ទេ ។ អាទិភាព​របស់​យើង គឺ​យុទ្ធនា​ការប្រឆាំង​បទល្មើស​» ។​

​លោក Albano បានចេញ​សេចក្តី​បង្គាប់​ទៅកាន់​មេបញ្ជាការ​ប៉ូលីស ១២ នាក់ របស់ QCPD ឲ្យ​បញ្ឈប់​សកម្មភាព​ល្បាត​ពេលយប់ របស់​មន្ត្រី​ប៉ូលីស​គ្មាន​យុត្តិធម៌​ពីរ​បី​រូប ។ Albano ក៏បាន​និយាយថា សកម្មភាព​ស្និទ្ធស្នាល​នៅក្នុង​រថយន្ត​របស់​ន​រណា​ម្នាក់ បើទោះបី​ឃើញ​ការពិត​ក៏ដោយ ក៏​ពុំ​បង្កើតជា​បទល្មើស​ព្រហ្មទណ្ឌ​ដែរ ។​

​លោក​បន្តថា​៖ «​វា​គឺជា​រឿង​ឯកជន​នៅក្នុង​រថយន្ត​របស់​ន​រណា​ម្នាក់ ដូច្នេះ គ្មាន​អ្វីដែល​ត្រូវ​បង្អើល ឬ បង្កើតជា​រឿងអាស្រូវ​ឡើយ​» ។​

​គួរ​បញ្ជាក់ថា បញ្ហា​នេះ​ត្រូវបាន​ធ្វើឡើង គឺ​បន្ទាប់ពី​មានការ​ចាប់ខ្លួន​មន្ត្រី​ប៉ូលីស​២​រូប មកពី​ប៉ុស្តិ៍ប៉ូលីស Galas ដែល​ត្រូវបាន​ចោទប្រកាន់ថា បាន​គំរាមកំហែង​គូស្នេហ៍​១​គូ ដែល​បាន​កំពុង​រួមភេទ​នឹង​គ្នា នៅក្នុង​រថយន្ត​របស់​ពួកគេ ដែល​ចត​នៅ​កន្លែង​សាធារណៈ​មួយ​ក្នុង New Manila កាលពី​យប់​ថ្ងៃ​អង្គា​រ៍ កន្លងទៅនេះ ៕