​មន្ត្រី​បាន​បញ្ចេញ​វីដេអូ​មួយ បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ម្នាក់​ឡើង​ចូលក្នុង​ម៉ាស៊ីន X-ray បន្ទាប់ពី​បដិសេធ​ឲ្យ​គេ​យក​កាបូប​របស់​នាង​ចេញពី​ខ្លួន​របស់​នាង ។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ស្ថានីយ​រថភ្លើង​មួយកន្លែង នៅក្នុង​ប្រទេស​ចិន ។​

​ពួក​មន្ត្រី​សុខ​សន្តិសុខ​នៅ​ស្ថាន​នី​យ​រថភ្លើង Dongguan ក្នុង​ខេត្ត Guangdong បាន​ប្រទះឃើញ​ស្ត្រី​ម្នាក់​កាន់​កាបូប​របស់​នាង បន្ទាប់ពី​ដាក់​វ៉ា​លី​របស់​នាង​នៅលើ «​ឧបករណ៍​ដឹកជញ្ជូន (Conveyor belt)» ។

​មន្ត្រី​ស្រី​ម្នាក់​បាន​បង្គាប់​ឲ្យ​ស្ត្រី​រូបនោះ ត្រឡប់ក្រោយ និង​ឲ្យ​ដាក់​កាបូប​រស់​នាង​នៅលើ​ខ្សែ (Converyor belf) ។ ទោះយ៉ាងណា ស្ត្រី​រូបនេះ​ពុំ​ចង់​ឲ្យ​កាបូបដៃ​របស់​នាង​ឃ្លាតឆ្ងាយ​ពី​ខ្លួន​នាង​ឡើយ ដូច្នេះ នាង​ក៏​សម្រេចចិត្ត​ឡើងលើ Conveyor belt ហើយ​នាង​ក៏បាន «​ធ្វើដំណើរ​» ឆ្លងកាត់​ម៉ាស៊ីន X-ray ជាមួយ​របស់របរ​រ​បស់​នាង​តែម្តង ។​

​បុគ្គលិក​ស្រី​ម្នាក់​ត្រូវ​បានឃើញ​សើច ខណៈ​សម្លឹងមើល​ស្ត្រី​រូបនេះ ចុះ​ចេញពី (Conveyor belt) ។ រីឯ​អ្នក​រួម​ការងារ​ជាច្រើន​នាក់​ទៀត​របស់​នាង ដែល​កំពុង​ប្រតិបត្តិការ​នៅ​កន្លែង​ម៉ាស៊ីន ពី​ការ​រិ​យា​ល័យ ក៏​ហាក់ដូចជា​ភ្ញាក់ផ្អើល​ទៅនឹង​ឥរិយាបទ​ដ៏​ចម្លែក​ខុសគេ​របស់​នាង​ផងដែរ ៕​