​មន្ត្រី​ថៃ​នឹងធ្វើ​តេស្ត​ទៅលើ​លាមក​មនុស្ស​ទាំងនេះ ដែល​បាន​រកឃើញ​នៅ​កន្លែង​បោះជំរុំ​មួយ នៅក្នុង​ទីជម្រក​សត្វព្រៃ​មួយ ដើម្បី​ព្យាយាម​បង្ហាញ​ការ​ករណី​របស់​ពួកគេ ប្រឆាំង​សេដ្ឋី​អ្នកជំនួញ​ម្នាក់ ដែល​រង​ការចោទប្រកាន់ថា​បាន​បរបាញ់​ខ្លា ។​

​មហាសេដ្ឋី​ផ្នែក​សំណង់​ជនជាតិ​ថៃ លោក Premchai Karnasuta បាន​បដិសេធ​ការចោទប្រកាន់​នេះ ដែល​ប្រឆាំងនឹង​រូបលោក និង​មនុស្ស​បីនាក់​ផ្សេងទៀត ។​

​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​នៅ​ដើមខែ​នេះ នៅឯ​ទីជម្រក​សត្វព្រៃ​មួយ ស្ថិតនៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ថៃ ទីកន្លែង​ដែល​ពួក​ទាហាន​ល្បាត បាន​ឆ្មក់​ចូលក្នុង​ជំរុំ​របស់​ពួកគេ ហើយ​បាន​រកឃើញ​កាំភ្លើង​ជាច្រើន​ដើម និង​សាច់សត្វ​ជាច្រើន ។​

​លោក Chaiwat Limlikitaksorn ប្រធាន​ក្រុមការងារ​ពិសេស​ជាមួយ​នាយកដ្ឋាន​ឧទ្យាន​ជាតិ អភិរក្ស​សត្វព្រៃ និង​រុក្ខជាតិ បាន​និយាយថា ការរកឃើញរ​លាមក​មនុស្ស គឺមាន​សារៈសំខាន់ ព្រោះ​វា​ស្ថិតនៅ​ជិត​កន្លែង​បោះជំរុំ ហើយ​គាត់​មិន​ជឿថា Premchai នឹង​ដើរ​វង្វេង​ទៅក្នុង​ព្រៃ​ចូល​ជ្រៅ សម្រាប់​គោលបំណង​បែបនេះ​ឡើយ ។​

​គាត់​បាន​និយាយថា លាមក​នេះ គឺ​សង្ស័យ​ស្ថិតនៅ​ក្បែរ​សំបក​គ្រាប់កាំភ្លើង​ជាច្រើន និង​នៅ​ទីតាំង​ដែល​សត្វ​ខ្លារខិន​ត្រូវបាន​គេ​បកស្បែក ។​

​លោក Chaiwat បាន​បន្តថា​៖ «​វា​អាច​បង្ហាញថា គាត់​ស្ថិតនៅ​ទីនោះ គាត់​មិនអាច​និយាយថា គាត់​មិន​នៅ​ទី​នោះទេ​»​។ លោក​បន្ថែមថា កាកសំណល់​នេះ​នឹងត្រូវ​ធ្វើតេស្ត DNA របស់ Premchai ។​

​លោក Premchai ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​អ៊ីតាលី​-​ថៃ ដែល​បាន​សាងសង់​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ ក្នុង​ទីក្រុង​បាងកក ស្ថិតក្នុង​ចំណោម​គម្រោង​ធំៗ​ជាច្រើន​ទៀត បាន​បដិសេធ​ការចោទប្រកាន់ថា​គាត់​បាន​បរបាញ់​សត្វព្រៃ​ទាំងនោះ បន្ទាប់ពី​គាត់​ត្រូវបាន​ចាប់ខ្លួន ។​

​គាត់ និង​ក្រុមការងារ​បោះជំរុំ​របស់​គាត់ ត្រូវបាន​បង់ប្រាក់​ធានា​ក្រៅ​ឃុំ ខណៈពេល​កំពុង​ស្ថិតនៅ​ក្រោម​ការស៊ើបអង្កេត ។​

​គួរ​បញ្ជាក់ថា ឧទ្យាន​ជាតិ Thungyai Naresuan ដែលជា​ទីកន្លែង​​លោក Premchai ត្រូវបាន​ចាប់ខ្លួន គឺ​ស្ថិតនៅ​ខេត្ត Kanchanaburi -​ទីកន្លែង​ដែលមាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ ។​

​សត្វព្រៃ​ដែល​ត្រូវបាន​សម្លាប់​នៅ​ជំរុំ​នេះ គឺមាន​ដូចជា​៖ ខ្លារខិន​ខ្មៅ សត្វ​ខ្លាឃ្មុំ Kalij និង​សត្វ​ពណ៌​បៃតង​ក្រហម ឬ​សំបក​សត្វព្រៃ ដែល​ត្រូវបាន​អភិរក្ស​ក្រោម​ច្បាប់​អភិរក្ស​របស់​ថៃ ៕