​បុណ្យ​នៃ​សេចក្តីស្រលាញ់ (Valentine’s Day) ដែល​ទើបបាន​កន្លងផុតទៅ​ប៉ុន្មាន​ថ្ងៃនេះ តែ​ក៏បាន​ប​ន្យ​ល់​ទុក​នូវ​រូបភាព​ផ្អែមល្ហែម​នៅលើ​បណ្តាញ​សង្គម របស់​គូស្នេហ៍​ជាច្រើន ជូន​កាដូ​ពិសេសៗ ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​តូច ឬ​ធំ ទៅតាម​លទ្ធភាព​ពួកគេ​អាចធ្វើ​ទៅបាន ដែល​ក្នុងនោះ​ភាគច្រើន​ជា ផា​ច់​ផ្កា ឬ វត្ថុ​ដ៏​មានតម្លៃ ។ ប៉ុន្តែ សម្រាប់​បុរស​ម្នាក់នេះ​វិញ ហាក់ដូចជា​កម្សត់​ម្លេះ​ទេ ដែល​ជូន​កាដូ​ដល់​សង្សារ​របស់ខ្លួន នូវ​របស់​គួរ​ឲ្យ​អស់សំណើច​មួយ​នេះ​ ។​

​ពិតណាស់ ជំនួស​ឲ្យ​ការផ្តល់ជូន​អ្នក​ពិសេស​របស់គាត់ នូវ​ផ្កា​១​បាច់ ឬ ប្រអប់​សូកូឡា បុរស​ម្នាក់នេះ​បានសម្រេច​ចិត្ត​ផ្តល់​ចេក​១​ស្និត និង​មែក​ម្រុំ ធ្វើជា​ស្លឹក ។​

​វីដេអូ​កំប្លុកកំប្លែង​នេះ ត្រូវបាន​បង្ហោះ​ឡើង​ហ្វេ​ស​ប៊ុ​កដោយ​អ្នក​ប្រើ​ម្នាក់​ឈ្មោះ Jerome Escuadro និង​ទទួល​បានការ Like រហូតដល់ ៥,៤០០, ខ​មិន ១,៩០០ និង​ចែករំលែក ៣,០០០ ៕​