​កសិករ​មាន​ជំនឿ​ឆ្វេង​ម្នាក់ នៅក្នុង​ប្រទេស​ឥណ្ឌា បាន​គ្រប់គ្រង​សង្គ្រោះ​ផលដំណាំ​របស់គាត់ ដោយសារ​បាន «​គុណបុណ្យ​» ជួយ​បន្តិចបន្តួច​ពី​តារា​សិច Sunny Leone ។​

​ដំណាំ​របស់លោក Chenchu Reddy ដែលជា​អ្នក​ច្នៃប្រឌិត​ផ្នែក​កសិកម្ម​ម្នាក់ បាន​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នកជិតខាង ដែល​ពុំ​ត្រូវការ​ឡើយ ។ ហេតុដូច្នេះ ដើម្បី​រារាំង​ពី «​ភ្នែក​បិសាច​» របស់​ពួកគេ គាត់​ក៏​បោះ​ពុ​ម្ភ​រូបភាព​ស្រើបស្រាល​របស់​តារា​ភាព​សិច​រូបនេះ និង​ដាក់​វា​នៅ​កណ្តាល​ភ្លឺស្រែ​របស់គាត់​តែម្តង ។​

​គាត់​បាន​អះអាងថា ទី​មោង​បន្លាច គឺជា​វិធី​មួយ​កំពុង​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេង ។ ជាការ​ពិតណាស់ គាត់​បាន​គិតថា វា​អាចជា​មន្តអាគម​មួយ ។​

​អក្សរ​នៅ​ខាង​នៃ​ផ្ទាំង​រូប​តារា​សិច Sunny Leone បានសរសេរថា​៖ «​ហេ​, កុំ​សើច​កុំ​យំ ឬ មានចិត្ត​ច្រណែន​នឹង​ខ្ញុំ​អី​ណា៎​!» ។​

​កសិករ​ដំណាំ ខាត់ណា​, ពោត​បារាំង និង​ម្ទេស រូបនេះ​ត្រូវបាន​អ្នកសារព័ត៌មាន​ក្នុង​តំបន់​ដកស្រង់​សម្តី​ដោយ​និយាយថា​៖ «​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ខ្ញុំ​តែង​ទទួលរង​ក​ការបាត់បង់ ព្រោះតែ​ទិន្នផល​ដំណាំ​ធ្លាក់ចុះ​យ៉ាង​គំហក់​» ។​

​ផលដំណាំ មើលទៅ​មាន​សុខភាព​ល្អ នៅពេល​ខ្លះ ប៉ុន្តែ បន្ទាប់មក អ្វីៗ​នឹង​ប្រែជា​ខុស​ប្រក្រតី ។ បន្ទាប់មក វា​បាន​វាយប្រហារ​ខ្ញុំ ដែល​កសិដ្ឋាន​របស់ខ្ញុំ ស្ថិត​នៅជាប់​ផ្លូវ ហើយ​អ្នកដំណើរ​ឆ្លងកាត់​អាច​ឃើញ​វា ។​

​ឆ្នាំនេះ ខ្ញុំ​ទទួលបាន​ផលដំណាំ​ល្អ នៅលើ​ផ្ទៃដី ១០ ហិច​តា ។ វិធី​នេះ​បាន​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ពួក​អ្នកភូមិ និង​អ្នកដំណើរ​ដែល​ពុំ​ត្រូវការ ។​

​ដើម្បី​បិទ​ភ្នែក​បិសាច​របស់​ពួកគេ ខ្ញុំ​បានគិត​ឃើញ​នូវ​គំនិត​នេះ ដោយ​ដាក់​ផ្ទាំង​រូបភាព​ស្រើបស្រាល​របស់​តារា​សិច Sunny Leone ។​

«​វិធី​នេះ​បាន​ដំណើរ​ការល្អ និង​ឥឡូវនេះ គ្មាន​នរណាម្នាក់ កំពុង​សម្លឹងមើល​ផលដំណាំ​របស់ខ្ញុំ​ទេ ។ មនុស្ស​នឹងមិន​សម្លឹង​មើល​ចម្ការ​របស់ខ្ញុំ ព្រោះតែ​ពួកគេ​រវល់​មើលរូប​ស្រី​ស្អាត​សិច​ស៊ី​» ។​

​ទោះយ៉ាងណា លោក Reddy បាន​និយាយថា គាត់​មិនមែនជា​អ្នកគាំទ្រ​តារា​សិច​រូបនេះ​ទេ ប៉ុន្តែ ត្រូវបាន​មិត្តភក្តិ​ប្រាប់ថា នាង​ជាតា​រា​ល្បី​… ។ ហើយ​ការធ្វើ​វិធី​ចម្លែក​នេះ លោក​ក៏​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ក្នុង​តំបន់ កុំមក​ឆាឆៅ​នៅ​វាលស្រែ​គាត់ ដើម្បី​ស្វែងរក​បញ្ហា​ក្នុងករណីនេះ ៕​