​ម្នាក់​ក្នុងចំណោម​អ្នក​ចោមរោម​មើល​ជាច្រើន​ទៀត ដែល​បាន​ត្រឹម​ឈរ​មើល បាន​ថត​ពី​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ ខណៈពេលដែល​ស្ត្រី​២​នាក់ បាន​វាយ​ដុំ​មកលើ​ស្ត្រី​ម្នាក់​នៅលើ​ដងផ្លូវ ។ ហើយ​បន្ទាប់មក ក៏បាន​ឃើញ​បុរស​អត់​ពាក់អាវ​ម្នាក់ បាន​ចូលមក​អន្តរាគមន៍​ជួយសង្គ្រោះ​នាង ។​

Loading...

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ស្ត្រី​រង​ការវាយប្រហារ​នោះ ត្រូវបាន​ដឹងថា គឺជា​ស្រី​ស្នេហ៍​របស់​បុរស​ម្នាក់ ។ រីឯ​ស្ត្រី​២​នាក់​ទៀត ដែល​កំពុង​វាយ​ធ្វើបាប​នាង គឺជា​ប្រពន្ធ និង​កូនស្រី​បង្កើត​របស់​បុរស​នោះ ។​

​នៅក្នុង​វីដេអូ​ខាងក្រោម​នេះ អ្នកនឹង​ឃើញថា ស្ត្រី​រង​ការចោទប្រកាន់​ជា​ស្រី​យកប្តី​គេ​នោះ បាន​ព្យាយាម​លាក់​មុខ ខណៈ​ស្ត្រី​២​នាក់​ទៀត បាន​វាយ​ទាត់​ធាក់​នាង ។ ប្តី​ផិតក្បត់​នោះ សូម្បី​ព្យាយាម​លើក​នាង​ចេញពី​កន្លែងកើតហេតុ​ផងដែរ ដើម្បី​គេចចេញ​ពី​ការប្រើ​វាយប្រហារ​ពី​ប្រពន្ធ និង​កូនស្រី​របស់គាត់ យ៉ាង​ទីណា​ត់ទី​ណែ​ង ។ ហេតុការណ៍​ស្នេហ៍​ត្រីកោណ​នេះ បានកើត​ឡើង​នៅ​ផ្លូវ​មមាញឹក​មួយ​ក្នុងប្រទេស​ចិន ខណៈ​អ្នក​ចោមរោម​មើល​បាន​ត្រឹម​ឈរ​មើល ៕​