រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានប្រកាសថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នឹងអញ្ជើញទៅពិនិត្យមើលដំណើរការបោះឆ្នោតនេះ នៅការិយាល័យបោះឆ្នោត (១០០២) ក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែនប៊ុនរ៉ានី វត្តភ្នំ រាជធានីភ្នំពេញ។ ខាងក្រោមនេះ គឺជាសេចក្តីជូនដំណឹង របស់ គ.ជ.ប និងប្លង់ការិយាល័យបោះឆ្នោតព្រឹទ្ធសភា នៅវិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ៕