​ហាង​លក់​គ្រឿងអលង្ការ​មួយ​នៅ​ហុងកុង បាន​បង្កើត​យុទ្ធសាស្ត្រ​ទីផ្សារ​ដ៏​…​ក្តៅ​ភ្នែក​! ដើម្បី​ទាក់ទាញ​អតិថិជន ដោយ​ពុំ​ខ្វល់​ពី​ភាពអាម៉ាស​របស់​កម្មក​រ​ពួកគេ​ឡើយ ។ នារី​អ្នក​ទទួលភ្ញៀវ​ហាង​របស់​ពួកគេ គឺ​ត្រូវបាន​បង្ខំ​ឲ្យ​ជម្រុះ​សម្លៀកបំពាក់ និង​ចំហរ​ល្វែងលើ​ដោយ​បិទបាំង​បន្តិចបន្តួច​ជាមួយ​គំនូរ «​ត្បូង​ពេជ្រ​» នៅលើ​ចុង​សុដន់ ស្ថិតនៅ​ចំពោះមុខ​មនុស្សម្នា​ដែល​មានការ​រន្ធត់ចិត្ត​ជាខ្លាំង ។​

​នៅពេលដែល​អតិថិជន​ចូលមក​កៀក​នាង ហើយ​នាំគ្នា​ថតរូប និង​វីដេអូ នាង​ហាក់ដូច​បង្ហាញ​ទឹកមុខ​ខ្មាស់អៀន​ជាខ្លាំង ពី​ស្ថានភាព​បច្ចុប្បន្ន​របស់​នា​ង​! ប៉ុន្តែ ពុំមាន​ជម្រើស ព្រោះ​ត្រូវបានធ្វើ​បញ្ជា ។ មនុស្ស​មួយចំនួន​អាច​ត្រូវ​បានឃើញ​ស្ថិតនៅក្នុង​ហាង ដើរកាត់​នាង និង​សម្លឹង​រកមើល​គ្រឿងអលង្ការ​នៅក្នុង​ទូកញ្ចក់ ដែល​ព័ទ្ធជុំវិញ​នាង ។​

​រលក​កំហឹង​បាន​ផ្ទុះឡើង​ភ្លាមៗ បន្ទាប់ពី​វីដេអូ​នៃ​ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ ត្រូវបាន​ផុស​ឡើង​បណ្តាញ​សង្គម ។ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន បានធ្វើការ​រិះគន់​ម្ចាស់​ហាង​នោះ សម្រាប់​ទង្វើ​អនុញ្ញាត​ឲ្យ​កើតមាន​រូបភាព​ដ៏​ថោកទាប​បែបនេះ ដើម្បី​ទាក់ទាញ​អតិថិជន ដោយ​ពុំ​គិតពី​ភាពអាម៉ាស​របស់​កម្មក​រ ៕​