​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ហ៊ីម​បា​វេ បាន​អះអាងថា ស្រោមអនាម័យ​ដែល​ផលិត​នៅក្នុង​ប្រទេស​ចិន ពុំមាន​ទំហំ​ធំ​សមល្មម​សម្រាប់​បុរសៗ​នៅក្នុង​ប្រទេស​ខ្លួន​នោះទេ ពោលគឺ​តូច​មែនទែន​តែម្តង ។​

​ក្នុងអំឡុង​សន្និសីទ​ប់​ស្កាត់​ជំងឺអេដស៍ HIV/AIDS នៅក្នុង​រដ្ឋធានី Harare កាលពី​សប្តាហ៍​មុន​ន​នេះ រដ្ឋមន្ត្រី​សុខាភិបាល​ហ្ស៊ី​ម​បា​វេ​លោក David Parirenyatwa បាន​រិះគន់​ទៅ​របស់​សំរាប់​ការពារ​កុំ​ឲ្យ​មានកូន ដែល​ផលិត​ដោយ​ចិន និង​នាំចេញ​ទៅកាន់​សាធារណរដ្ឋ​ប្រជាជន People’s Republic ។​

​គេហទំព័រ New Zimbabwe បាន​ដកស្រង់​សម្តី​លោក Parirenyatwa ដោយ​និយាយថា​៖ «​តំបន់​អាហ្វ្រិក​ខាងត្បូង មាន​អត្រា​ជំងឺអេដស៍​ខ្ពស់បំផុត ហើយ​យើង​កំពុង​លើកកម្ពស់​ការប្រើប្រាស់​ស្រោមអនាម័យ​» ។ «​យុវជន​ទាំងឡាយ ឥឡូវនេះ​មាន​ស្រោម​អ​នា​មួយ​ពិសេស​មួយ ដែល​ពួកគេ​ចូលចិត្ត ប៉ុន្តែ យើង​មិន​ផលិត​ពួកវា​ទេ ។ យើង​នាំចូល​ស្រោមអនាម័យ​ពី​ប្រទេស​ចិន ហើយ​បុរស​មួយចំនួន​បាន​ត្អូញត្អែរថា​វា​តូច​ខ្លាំងណាស់​» ។​

​រដ្ឋមន្ត្រី​រូបនេះ ក៏បាន​អំពា​វា​នាង​ដល់​ក្រុមហ៊ុន​ទាំងអស់ នៅក្នុង​ប្រទេស​ហ្ស៊ី​ម​បា​វេ ផលិត​ស្រោមអនាម័យ​ខ្លួនឯង ជំនួស​ឲ្យ​ការពឹង​ទៅលើ​ការនាំ​ចូល​ពី​ប្រទេស​ចិន ។​

​យោងតាម​គណៈកម្មការ​ផែនការ​គ្រួសារ និង​សុខភាព​ជាតិ​របស់​ប្រទេស​ចិន នោះ​ប្រទេស​ចិន គឺជា​អ្នក​ផលិត​ស្រោមអនាម័យ​ធំ​បំផុត នៅក្នុង​ពិភពលោក ។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន​ផលិត​ស្រោមអនាម័យ​ចិន​ជិត ៣០០ នាក់ ផលិត​ថ្នាំ​ពន្យា​កំណើត​ជាង ៣ ពាន់​លាន​ដង ជា​រៀងរាល់ឆ្នាំ ៕