​សមុទ្រ​បាន​ស្ងប់ស្ងាត់ នៅពេលនោះ គូស្នេហ៍​វ័យក្មេង​១​គូ ក៏បាន​នាំគ្នា​ឡើងទៅ​លើ​ផ្ទាំង​ថ្ម​មាត់ច្រាំង ដើម្បី​ថតរូប Selfie នៅឯ​ឆ្នេរសមុទ្រ Rio Dia Ostras ស្ថិតក្នុង​ទីក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល ។​

​ទោះយ៉ាងណា ខណៈពេល​ដ៏​សែន​ស្លុតរន្ធត់​បានកើត​ឡើង​ភ្លាមៗ បន្ទាប់ពី​អំណាច​រលក​ធំៗ បាន​បក់បោក​ច្រាំង​យ៉ាងខ្លាំងៗ បណ្តាល​ឲ្យ​គូ​សេ្ន​ហ៍​នេះ ធ្លាក់ចុះ​សមុទ្រ​តែម្តង ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប បានបង្ហាញ​ឲ្យ​ឃើញ​គូស្នេហ៍​នេះ បាន​ខំប្រឹង​តស៊ូ​ក្នុង​ទឹក​ពោរពេញ​ដោយ​បោកបក់​យ៉ាង​សាហាវ ដែល​ធ្វើ​ឲ្យ​អ្នកលេង​អ៊ី​ន​ធើរ​ស្លុតរន្ធត់​ស្ទើរ​គាំងបេះដូង​តែម្តង ។​

​នៅក្នុង​វីដេអូ ត្រូវបាន​លឺ​បុរស​ម្នាក់​ដែលជា​អ្នក​ថត បាន​ស្រែក​យ៉ាង​សន្ធាប់​ហៅ​មិត្តៗ​ភក្តិ​របស់គាត់ មកជួយ​សង្គ្រោះ​អ្នក​ទាំងពីរ ខណៈ​ពួកគេ​កំពុង​ត្រូវបាន​វាយប្រហារ​ដោយ​រលក​សមុទ្រ​ធំៗ​ដ៏​គួរ​ឲ្យ​ខ្លាច ។​

​មនុស្ស​ដែល​ចូល Comment ចំពោះព័ត៌មាន​ដ៏រន្ធត់នេះ បាន​និយាយថា នារី​នោះ​ត្រូវបាន​ជួយសង្គ្រោះ​ពី​ក្នុង​ទឹក ប៉ុន្តែ បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ ខណៈ​បុរស​ជា​គូស្នេហ៍​របស់​នាង បាន​បាត់​ខ្លួន​នៅក្នុង​សមុទ្រ ៕

សូមកុំប្រថុយអាយុជីវិតរបស់អ្នក ស្ថិតក្នុងស្ថានភាពបែបនេះណ៎ា ! ៕