​យុវជន​ម្នាក់​ដែល​ពុំ​ដឹងថា គាត់​ត្រូវបាន​គេ​ចាក់​នឹង​កាំបិត​ជាប់​ស្កឹ​ង​នៅ​ខ្នង​របស់គាត់ បាន​សប្បាយ​នៅ​ក្លឹប​មួយ ដូច​គ្មាន​រឿង​អ្វី​កើតឡើង នេះ​បើ​យោងតាម​ប៉ូលីស​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល ។​

Loading...

​ប៉ូលីស​នៅ Rio Branco បាន​និយាយថា ពួកគេ​កំពុងបើក​ការស៊ើបអង្កេត​ហេតុការណ៍​ដ៏​រន្ធត់​មួយ បន្ទាប់ពី​យុវជន​ម្នាក់​ឈ្មោះ Elionardo Nascimento អាយុ ២២ ឆ្នាំ ត្រូវបាន​គេ​នៅត្រង់​ខ្នង ខណៈ​កំពុង​រាំរែក​កំសាន្ត​នៅក្នុង​ក្លឹប​មួយ ។​

​ប៉ូលីស​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ក្នុង​បទចោទប្រកាន់​ប៉ុនប៉ង​មនុស្សឃាត ។​

​យោងតាម​ការស៊ើបអង្កេត​របស់​ប៉ូលីស Nascimento កំពុង​ចូលរួម​សប្បាយ​នៅ​ក្លឹប​មួយ នៅពេលនោះ ស្រាប់តែ​ជនសង្ស័យ​ម្នាក់ បាន​ចូលទៅ​ពីក្រោយ និង​ប្រើ​កាំបិទ​ប្រវែង ៥ សង់ទីម៉ែត្រ នៅ​ខ្នង​របស់គេ​តែម្តង ។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ក៏បាន​រត់គេចខ្លួន ។​

​សាក្សី​នៅ​កន្លែងកើតហេតុ និយាយថា ការវាយប្រហារ​នោះ គឺមាន​សកម្មភាព​លឿន​ណាស់ ។​

​ជនសង្ស័យ និង​ជនរងគ្រោះ ត្រូវបាន​ដឹងថា ពុំមាន​ទាស់​ពាក្យសម្តី​នឹង​គ្នា​នោះទេ មុនពេល​ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង ។​

​ដំបូង Nascimento សូម្បី​ពុំបាន​ដឹងថា ខ្លួន​ត្រូវបាន​គេ​ចាក់​នោះទេ ។​

​គាត់​បាន​បន្ត​រាំរែក​នៅ​ក្លឹប រហូត​ទាល់តែ​អ្នកដទៃ ប្រាប់​គាត់​ថា ឈាម​ហូរ​ចេញពី​ខ្នង​របស់គាត់​ហើយ ។​

Nascimento បន្ទាប់មក បាន​ដើរចេញ​ខាងក្រៅ​ក្លឹប ដើម្បី​រង់ចាំ​រថយន្ត​សង្គ្រោះបន្ទាន់ ។​

Nascimento និយាយថា គាត់​ពុំមាន​អារម្មណ៍​ឈឺ​ចុកចាប់​ណាមួយ​នោះទេ ។​

​គួរ​ឲ្យ​ភ្ញាក់ផ្អើល ខណៈដែល​យុវជន​រូបនេះ នៅ​តែង​រក្សា​ភាព​ស្ងប់ស្ងៀម និង​សូម្បី​ដើរ​តាម​ដងផ្លូវ រហូត​ទាល់តែ​រថយន្ត​សង្គ្រោះបាន​មកដល់ ។​

​រូបគេ​ត្រូវបាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ Rio Branco Emergency History ទីកន្លែង​ដែល​ក្រុមគ្រូពេទ្យ បាន​ដកយក​ចេញ​កាំបិទ​ពី​ខ្នង​របស់គាត់ ។​

​សំណាង​ណាស់ ដែល​ចុង​កាំបិត​បាន គេច​ផុតពី​ខួរឆ្អឹងខ្នង ដោយ​ខ្វះ​តែ​ជិត​១​អ៊ីង​ប៉ុណ្ណោះ ។​

​ទោះយ៉ាងណា វេជ្ជបណ្ឌិត​រំពឹងថា យុវជន​រងគ្រោះ​នឹង​ជាសះស្បើយ​ក្នុងពេល​ឆាប់ៗ​ខាងមុខ ។​

​ពួកគេ​ជឿថា អាកប្បកិរិយា​ស្ងប់ស្ងាត់​របស់គាត់ បាន​ជួយ​ឲ្យ​គាត់​រក្សា​ការ​នៅមាន​ជីវិត ជាមួយ​កាំបិត​ជុង​ជាប់​នឹង​ខ្នង ហើយ​ឈាម​ក៏បាន​ហូរ​ចេញពី​មុខរបួស​របស់​គាត់​ផងដែរ ៕​