Kesarin Chaichalermpol ជា​អតីត​តារា​សម្តែង​សិច​ដ៏​ល្បីល្បាញ នៅក្នុង​ប្រទេស​ថៃ ដែល​បាន​លាចាក​ពី​ឧស្សាហកម្ម​កុនកូនជ្រូក​នេះ និង​ក្លាយខ្លួន​ទៅជា​ពុទ្ធសាសនិក​ម្នាក់ ដើម្បី​រៀប​អាពាហ៍ពិពាហ៍​ជាមួយនឹង​មហាសេដ្ឋី​អាមេរិក​មាន​វ័យ​ចំណាស់​ម្នាក់ និង​រួមរស់​ជាមួយគ្នា​អស់​រយៈពេល ៥ ឆ្នាំ ឥឡូវនេះ ត្រឡប់​នៅ​លីវ​ម្តង​ទៀតហើយៗ កំពុង​ស្វែងរក​ស្នេហា​ថ្មី ។​

Loading...

MailOnline បាន​រាយការណ៍​ឲ្យ​ដឹងថា នាង Kesarin ដែលមាន​ឈ្មោះ​ហៅ​ក្រៅ​មួយទៀត Nong Nat អាយុ ៣៣ ឆ្នាំ បាន​រៀបការ​ជាមួយ​លោក Harold Jennings Nesland អាយុ ៧២ ឆ្នាំ នៅក្នុង​ឆ្នាំ​២០១២ ប៉ុន្តែ ពុំបាន​ប្រកាស​ពី​ទំនាក់ទំនង​របស់​ពួកគេ រហូតទល់​ឆ្នាំ ២០១៦ ។

​លោកតា Nesland ដែល​បង្កើត​ក្រុមហ៊ុន​ធំ​មួយ​ក្នុង​ឧស្សាហកម្ម​សំណង់ បច្ចុប្បន្ននេះ គឺជា​នាយក​ប្រតិបត្តិ និង​នាយក​គ្រប់គ្រង​នៃ Global Design Solutions នៅក្នុង Bellevue, Washington ។​

​ក្រោយមក Nat បាន​លាតត្រដាង​ថា នាង​ទាមទារ​លែងលះ​យ៉ាង​តក់ក្រហល់ ព្រោះតែ​មានការ​ព្រួយបារម្ភ​ថា ផ្តល់​ឲ្យ​ប្តី​របស់​នាង​នូវ​ជំងឺ​គាំងបេះដូង ក្នុងអំឡុងពេល​រួមភេទ ។​

​ដោយ​ទ​ទួ​ច​ថា នាង​មិនមែនជា​មនុស្ស​គិតតែ​ពី​លុយ អ​តី​តៈ​តារា​សិច​វ័យ ៣៣ ឆ្នាំ រូបនេះ បាន​សម្តែង​ក្តី​សង្ឃឹមថា នឹង​ស្វែងរក​បុរស​ត្រឹម​ត្រូវបាន​ភ្លាមៗ បន្ទាប់ពី​ចែកផ្លូវ​គ្នា​ជាមួយ​ស្វាមី​ជា​ផ្លូវការ ។​

Nat និយាយថា Nesland បាន​យល់ព្រម​លែងលះ​យ៉ាង​ស្ទាក់ស្ទើរ បន្ទាប់ពី​រស់នៅ​ដាច់ដោយឡែក​ពីគ្នា អស់​រយៈពេល​ច្រើន​ខែ ។​

Nat ត្រូវបាន​ដកស្រង់​សម្តី​ដោយ​និយាយថា​៖ «​ខ្ញុំ​មិនដែល​ត្រូវបាន Nesland យកចិត្តទុកដាក់​លើ​រូបខ្ញុំ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​នោះទេ ព្រោះ​ខ្ញុំ​ពុំមែន​ជា​ស៊េរី​មនុស្ស​គិតតែ​ពី​លុយ ។ ខ្ញុំ​ក៏​ពុំដែល​អស់សង្ឃឹម​ឡើយ​» ។​

«​គាត់​បាន​ចំណាយ​អ្វីៗ​គ្រប់យ៉ាង ប៉ុន្តែ ខ្ញុំ​បានដឹងថា គាត់​បាន​ចំណាយ​យ៉ាងច្រើន សម្រាប់​ផ្ទាល់ខ្លួន​របស់គាត់ នៅ​អាមេរិក ។ ដូច​ដូច្នេះ ខ្ញុំ​ក៏បាន​ង​យល់ថា គាត់​អាច​កាត់បន្ថយ​ប្រាក់ខែ​របស់ខ្ញុំ ។ យើង​នៅតែ​ជា​មិត្តភក្តិ​នឹង​គ្នា ហើយ ប្រសិន​ខ្ញុំ​មាន​បញ្ហា​អ្វីមួយ ខ្ញុំ​អាច​ហៅ​គាត់​ឲ្យ​ជួយ​» ។​

​ខណៈ​រស់នៅ​ដាច់​ឆ្ងាយ​ពីគ្នា នាង​បានចាប់ផ្តើម​ចូលប្រឡូក​ក្នុង​វិស័យ​ម៉ូ​ដែល , ថតរូប​អាក្រាត​ក្នុង​តំណក់ទឹក និង​ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ ដើម្បី​រកលុយ​សម្រាប់​ខ្លួនឯង ។​

Nat បាន​ប្រៀបធៀប​សេចក្តី​របស់​នាង ចំពោះ Harold គឺ​ត្រឹមតែ «​កូនក្មេង​ម្នាក់​កំពុងតែ​មើលថែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​» ។ ឥឡូវនេះ នាង​កំពុង​ស្វែងរក​មនុស្ស​ប្រុស​ម្នាក់ ដែល​ស័​ក្ខិ​សម​នឹង​ជីវិត​របស់​នាង ។​

Nat បាន​ឲ្យ​ដឹងថា «​វា​ត្រូវការ​រយៈពេល​យូរ សម្រាប់ Harold យល់ព្រម​លែងលះ ។ គ្រួសារ​របស់ខ្ញុំ​មិន​ចង់​ឲ្យ​ខ្ញុំ​បែកបាក់​គ្នា​ទេ ប៉ុន្តែ​ឥឡូវនេះ ពួកគាត់​បាន​យល់​ហើយ​» ។​

«​ខ្ញុំ​មិន​ចង់​ឲ្យ​គាត់​រង​ទុក្ខ​អ្វី​នោះទេ ព្រោះ​គាត់​ចាស់​ណាស់​ហើយ ។ គាត់​ត្រូវការ​នរណាម្នាក់ ដើម្បី​មើលថែ​គាត់​ជានិច្ច​» ។​

​នាង​បាន​អះអាងថា មនុស្ស​រាប់រយ​នាក់ ឥឡូវនេះ កំពុង​តម្រង់​ជួរ​គ្នា ដណ្តើមយក​នាង ប៉ុន្តែ នាង​ចង់​ចំណាយពេល​គិត​ឲ្យ​បាន​វែងឆ្ងាយ ក្នុងការ​ជ្រើសរើស​មនុស្ស​ដ៏​ល្អ​ម្នាក់ ៕ ចន្ទី​