​តារា​សិច​ថៃ​ល្បី​ខ្លាំង​អំឡុង​ឆ្នាំ​២០០០ នាង Kesarin Chaichalermpol ដែល​ថ្មីៗ​នេះ​បាន​ចេញមុខ​បកស្រាយ​ចំពោះ​ការ​លែងលះ​ជាមួយ​មហាសេដ្ឋី​អាមេរិក​វ័យ​ចំណាស់​របស់​នាង បាន​បង្ហើប​ឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​ពិតជា​ពុំដែល​រួមដំណេក​ជាមួយគ្នា​ឡើយ ក្នុង​រយៈពេល​នៃ​ជីវិត​អាពាហ៍ពិពាហ៍ ៥ ឆ្នាំ របស់​ពួកគេ ។​

Loading...

​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​អ្នកគ្រប់គ្រង​សារព័ត៌មាន​អន​ឡាញ​ថៃ អ​តី​តារា​សិច​វ័យ ៣៣ ឆ្នាំ រូបនេះ ដែលមាន​ឈ្មោះ​ហៅ​ក្រៅ​ថា Nong Nat បាន​និយាយថា នាង «​ពុំ​អាច​ជំរុញ​ខ្លួនឯង​នាង ទៅធ្វើ​រឿងនេះ​ទេ​» ព្រោះ​នាង​បានចាត់ទុក​ប្តី Harold Jennings Nesland ប្រៀបដូចជា «​ពូ​» ម្នាក់​របស់​នាង​អីចឹង ។​

​នាង​ត្រូវបាន​ដកស្រង់​សម្តី​ដោយ Coconut និយាយថា​យ៉ាង​ដូច្នេះ​ថា​៖ «​និយាយ​តាម​ត្រង់​ទៅ ចាប់តាំងពី​ពួកយើង​រៀបការ​នឹង​គ្នា​មក ពួកយើង​ពុំដែល​រួមដំណេក​ជាមួយគ្នា​ម្តងណា​ឡើយ ។ មិនមែន​មិន​ថា​យើង​មិន​ព្យាយាម​ទេ ។ ខ្ញុំ​ព្យាយាម ប៉ុន្តែ ខ្ញុំ​ពុំ​អាចមាន​អារម្មណ៍​ធ្វើ​រឿង​នោះ ព្រោះថា ខ្ញុំ​ពុំដែល​មានកូន​ចិត្ត​ស្រលាញ់​គាត់​ក្នុង​ផ្លូវ​មួយ​នេះ ។ វា​ហាក់ដូចជា​ខ្ញុំ​គោរព​គាត់​ជា​ពូ​ម្នាក់​… នោះ​មានន័យថា ខ្ញុំ​រីករាយ​គេង​ជាមួយ​ជាមួយ​ពូ​របស់ខ្ញុំ​អីចឹង ។ តើ​វា​ពុំ​ត្រឹមត្រូវ​មែន​ទេ​» ។​

​នាង​បន្ថែមថា ខណៈ​ពួកគេ​ព្យាយាម​រួមភេទ​ជាច្រើនលើក តែ​នាង​ពុំ​អាចធ្វើ​ទៅបាន ។​

​នាង​បាន​ពន្យល់ថា​៖ «​គ្រប់​ពេលដែល​គាត់​មកជួប​ខ្ញុំ គាត់​បាន​គេង​នៅលើ​គ្រែ រីឯ​ខ្ញុំ​គេង​នៅលើ​សា​ឡុង​» ។​

​ទោះយ៉ាងណា Nat បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មុនៗ​ថា ពួកគេ​ទាំងពីរ​កម្រ​មាន​សិច​នឹង​គ្នា​ណាស់ ព្រោះ​នាង​ខ្លាច​ធ្វើ​ឲ្យ​គាត់​គាំងបេះដូង​ស្លាប់ ។​

​ហេតុ​ដូច្នេះហើយ នាង​ក៏​សម្រេចចិត្ត​ស្នើសុំ Harold លែងលះគ្នា និង​នៅពេលនេះ ការ​លែងលះគ្នា​ត្រូវបានធ្វើ​ឡើងជា​ផ្លូវការ​ហើយៗ នាង​ក៏​កំពុង​ស្វែងរក​អ្នកថ្មី​មក​ស្អំ​បេះដូង​ដែល​កំពុង​ឯកោ​របស់​នាង​ផងដែរ ។​

​ប៉ុន្តែ ថ្មីៗ​នេះ Nat បានធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​នាង​បាន​បញ្ចេញ​ឲ្យ​ដឹងថា នាង​ពិតជា​មនុស្ស​ស្រី​ម្នាក់​ដែល​ស្រលាញ់​ស្រី​ដូចគ្នា ។ Nat បាន​សរសេរ​នៅលើ Instagram កាលពី​ថ្ងៃ​ពុធ​ថា​៖ «​ម្ចាស់​បេះដូង​ថ្មី​របស់ខ្ញុំ គឺជា​នារី​ជនជាតិ​វៀតណាម​ម្នាក់ ដែលមាន​វ័យ ២៤ ឆ្នាំ ។ នាង​ក្មេង​ជាង​ខ្ញុំ​ច្រើនណាស់ ហើយ​នាង​បាន​ស្ម័គ្រចិត្ត​ស្រលាញ់​ខ្ញុំ គឺ​នៅពេលដែល​បេះដូង​របស់ខ្ញុំ​ត្រូវការ​អ្នកណាម្នាក់ ដែល​ពិតជា​ស្រលាញ់​ខ្ញុំ​ស្មោះស្ម័គ្រ និង​គោរព​ខ្ញុំ ។ ចាប់ពីពេលនេះ​ទៅ ខ្ញុំ​ត្រូវ​ធ្វើការ​យ៉ាង​លំបាក​, សន្សំ​ប្រាក់ និង​ហោះហើរ​ទៅកាន់​អ្នកជា​រៀងរាល់ខែ​» ៕​