​តារា​កំប្លែង​វ័យក្មេង នី​ឡា ដែលមាន​ព័ត៌មាន​រង្គោះរង្គើ​ស្នេហ៍​ជាមួយ​អតីត​គូ​ដណ្ដឹង​ជា​ញឹកញយ រហូតដល់​ថ្ងៃ​ចែកផ្លូវ​គ្នា​ដើរ​រៀងៗ​ខ្លួន​ជា​ផ្លូវការ​នោះ មិនយូរប៉ុន្មាន ប្រិយមិត្ត​ជាច្រើន​ក៏បាន​មើលឃើញ​ពី​ទំនាក់ទំនង​ថ្មី​មួយ​រវាង​នាង និង​បុរស​រូប​សង្ហា​ម្នាក់ បាន​ផុស​ឡើង ដោយ​អ្នក​ទាំងពីរ​បានបង្ហាញ​ភាព​ផ្អែមល្ហែម​ស្និទ្ធស្នាល​នឹង​គ្នា​បន្តបន្ទាប់​ផងដែរ ។​

​បើទោះបី​រង​ការ​រិះគន់ថា ស្នេហ៍​ទី​១​មិនទាន់​ចប់​ស្រួលបួល បែរជា​បញ្ចេញ​ភ្លែត​ស្នេហ៍​ទី​២ ឲ្យ​ទាន់ៗ​ចិត្ត​យ៉ាង​រំភើយ​ក៏ដោយ តែ​កញ្ញា នី​ឡា នៅតែ​ទទួលបាន​ប្រជាប្រិយភាព​កាន់តែខ្លាំង​ឡើងៗ ជា​មួយរូប​សម្រស់​ដ៏​ស្រស់ស្អាត​ពី​ធម្មជាតិ​របស់​កញ្ញា ដែល​កាន់តែ​ស្អាត​ប្លែក​ពីមួយថ្ងៃ​ទៅមួយ តាមរយៈ​ការ​ស្លៀកពាក់​លេងខ្លួន​សិច​ស៊ី ខណៈ​ទៅ​ដើរលេង​កំសាន្ត​នៅ​ឆ្នេរសមុទ្រ​ជាដើម ។​

​ជាក់ស្តែង ថ្មីៗ​នេះ កញ្ញា នី​ឡា ស្រាប់តែ​បង្ហោះ​រូបថត​១​សន្លឹក «​ឈរ​នៅមុខ​កញ្ចក់​» ស្ថិតក្នុង​សម្លៀកបំពាក់​អាវកាក់​ព​ណ៌​ស​ដ៏​ស៊ី​អារម្មណ៍ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ប្រុសៗ​ជាច្រើន​លង់​នឹង​សម្រស់​របស់​នាង​មិន​ស្ទើរ​ទេ ៕​