​ព្រោះតែ​រឿង​អាស្រូវ​នៃ​ការធ្វើឲ្យ​បែកធ្លាយ​ព័ត៌មាន​របស់​អ្នកប្រើ​ប្រា​ស់ facebook ជាង ៥០​លាន​នាក់ បង្ខំ​ឲ្យ​ស្ថាប័ន​នេះ​ធ្វើ​ការទិញ​ទំព័រ​ផ្សាយពាណិជ្ជកម្ម​លើ​កាសែត​ធំៗ​របស់​អង់គ្លេស និង​អាមេរិក គ្រាន់​តែ​ដើម្បី​ចុះផ្សាយ “​លិខិត​សុំ​ទោស​” ប៉ុណ្ណោះ​។​

Loading...

​នេះ​ជា​ការសម្រេចចិត្ត​ចាយ​លុយ​ច្រើន​មួយ​របស់ Mark Zuckerberg ដើម្បី​សុំ​ទោស​អ្នកប្រើប្រាស់ facebook ហើយ​ក៏​សំដៅ​បន្ធូរ​ចំណងទាក់ទង​ដែល​ធ្លាប់​មាន “​បញ្ហា​” រវាង facebook និង​សារព័ត៌មាន ដែល​ធ្លាប់​កើតមាន​អស់​កាល​យូរ​ឆ្នាំ​ផងដែរ​។​

​បណ្តា​សារព័ត៌មាន​ដែល facebook ទិញ​ទំព័រ​ពាណិជ្ជកម្ម​ថ្លៃ​បំផុត ហើយ​ថ្លៃ​ផ្សាយពាណិជ្ជកម្ម​វា​ក៏​មិន​ថោក​ដែរ ក្នុងនោះ The Observer, The Mail on Sunday, Sunday Times, Sunday Telegraph, Sunday Mirror, Sunday Express អង់គ្លេស និង The New York Times, Washington Post, Wall Street Journal ។ លើ​ទំព័រ​ផ្សាយ​ពាណិជ្ជកម្ម​ដែល facebook ទិញ ពុំ​ឃើញ​មាន​ការចុះ​ផ្សាយពាណិជ្ជកម្ម​អ្វី​របស់ facebook ទេ ប៉ុន្តែ​វា​ជា​លិខិត​សុំ​ទោស​ដែល​មាន​បោះពុម្ព logo facebook ព្រមទាំង​មាន​ហត្ថលេខា​របស់ Mark Zuckerberg៕