​តាកែវ ​៖ ​អភិបាលខេត្ត​តាកែវ​ត្រូវបាន​ប្រកាស​ជា​ផ្លូវ​ហើយ នៅ​រសៀល​ថ្ងៃ​ទី ៣០ ខែ​មីនា ២០១៨​នេះ នៅ​សាល​មហោស្រព​ខេត្តតាកែវក្រោម​អធិបតីភាព​នាយក​រដ្ឋមន្ត្រី​ស្តីទី សម្តេច ក្រឡា​ហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ។

Loading...

នៅក្នុង​ពិធី​ប្រកាស​មុខតំណែង​អភិបាលខេត្ត​តាកែវ​ថ្មី​នេះដែរ សម្តេច​ក្រឡាហោម ស ខេង បាន​មាន​ប្រសា​ស​ន៏​ដល់ អភិបាលខេត្ត​ថ្មី​អនុវត្តតាម រួម​មាន​ចំនួន ៧​ចំនុច​សំខាន់ ទី​១ ត្រូវ​ខិតខំ​បន្ត​ថែរក្សា​ការពារ និង​ពង្រឹង​អោយបាន​គង់វង្ស នៅ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព មាន​សុខសន្តិភាព អធិបតេយ្យ​ជាតិ​ភាព និង​សន្ថេរភាព​នយោបាយ ដែល​ជា​លក្ខណ្ឌ​ចំបង និង​ចាំបាច់ មិន​អាច​ខ្វះ​បាន សម្រាប់​គាំទ្រ​ដល់​កិច្ចដំណើរការ នៃ​លទ្ធធិ​ប្រជាតិបតេយ្យ​សេរី​ពហុបក្ស និង​ការអភិវឌ្ឍ​ន៏​សេដ្ឋកិច្ចសង្គម ។

ទី​២ គណៈបញ្ជាការ​ឯកភាព​គ្រប់​លំដាប់ថ្នាក់ និង​កងកំលាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ខិតខំ​រួមគ្នា ធ្វើអោយបាន នៅ​ការបោះឆ្នោតជាតិ​មាតុភូមិ​តែមួយ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ នាពេល​ខាងមុខ​នេះ អោយ​ដំណើរការ​ប្រកបដោយ លក្ខណៈ​វិន័យ ត្រឹមត្រូវ យុទ្ធ​តិ្ត​ធម៏ និង​មាន​សុ​វត្តិភាព ដោយ​ត្រូវ​រួម​គ្នា​គាំទ្រ និង​ចូលរួម​អនុវត្ត​ន៏​ការងារ​នេះ ស្រប​តាម​រយៈ​ការបោះឆ្នោត ។ ទី​៣ ត្រូវ​បន្ត​លើកកម្ពស់ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ​នៅក្នុង​សង្គម ដោយ​ខិតខំ​ពង្រឹង​ការដឹកនាំ និង​ការទទួលខុសត្រូវ​របស់​គណបញ្ជាការឯ​ក​ភាព​គ្រប់​ថ្នាក់ និង​កងកំលាំង​មាន​សមត្ថកិច្ច​ទាំងអស់ លើ​ការពង្រឹង​លើ​ការងារ ពង្រឹង​វិន័យ ជំនាញ​វិជ្ជាជីវៈ និង​ក្រម​សី​លធ​ម៏​របស់​មន្ត្រីរាជការ និង​កងកំលាំង​មាន​សមត្ថកិច្ច ដែល​បំពេញការងារ​ដោយ​ផ្ទាល់​ជាមួយ​និង​ប្រជាពលរដ្ឋ សម្តៅលើ​ការលើកកម្ពស់ អោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ក្នុង​ការអនុវត្ត​គោលនិយោបាយ​ភូមិ​ឃុំ​មានសុវត្តិភាព សម្តៅ​រួមគ្នា​បង្ការ​និង​ទប់ស្កាត់ បង្ក្រាប់​បទល្មើស​នានា នៅក្នុង​សង្គម​អោយ​កាន់តែ​មាន​ស្ថេរភាព​ថែម​ទៀត ជាពិសេស​បទ​ល្លើស ឃាតកម្ម ហឹង្សា ចោលួច ឆក់ ប្លន់ និង​គ្រឿ​ញៀន ។ ទី​៤ ចំពោះ​ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​សហវិមជ្ឈការ ដោយ​មាន​ការ​តាំងចិត្ត លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង ស្ថាប័ន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អ្នកពាក់ព័ន្ធ​នានា ។​ទី​៥ ត្រូវ​បម្រើ និង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ ។​ទី​៦ ត្រូវ​បង្កើរ​កិច្ច​សហប្រតិបត្តិកា​រ ត្រួតពិនិត្យ នៅតាម​បណ្តា​ព្រំដែន ទប់ស្កាត់​អំពើ​រត់គេច​ពន្ធ និង​ការជួល​ដី​អោយទៅ​ជនបរទេស និង​លប់បំបាត់​នៅ​ច្រករបៀង​ណា​ដែល​ខុសច្បាប់ ។ ទី ៧ ថ្នាក់ដឹកនាំ​ខេត្ត ត្រូវ​ស្តាប់​យោបល់ សហការី និង​ត្រូវ​ស្តាប់​តែ​បុគ្គល​នោះ​ឡើយ ។​​

សូម​បញ្ជាក់​ផង​ដែរ​ថា ឯកឧត្តម នៅក្នុង​ប្រកាស​តែងតាំង​អភិបាលខេត្ត​តាកែវ​ថ្មី​នេះ គឺ​ស្រប​តាម ព្រះរាជក្រឹត្ស នស​/​រកត​/០៣១៨/៣៥២ ត្រាស់​បង្គាប់ មាត្រា ១ ផ្ទេរ​ភារកិច្ច​លោក ឡាយ វណ្ណៈ ឋានន្តរស័ក្ត​ឧត្តមម​ន្ត្រី ថ្នាក់​លេខ ៤ ពី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ ឲ្យមក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ។ មាត្រា ២ តែងតាំង​ឯកឧត្តម អ៊ូច ភា ឋានន្តរស័ក្ត​ឧត្តមម​ន្ត្រី ថ្នាក់​លេខ ៦ ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ​ថ្មី ៕