ក្រៅពី​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ នោះថ្នាំគ្រាប់អាស្ពីរីន ក៏ត្រូវ​បាន​ប្រើ​ក្នុងការ​ថែ​រក្សាសម្ផស្ស​ដោយ​សុវត្ថិភាពផងដែរ ជាពិសេសគឺ​ធ្វើ​ឲ្យ​ស្បែ​កសបានជាទី​គាប់​ចិត្ត ។ ហេតុដូច្នេះ អ្នក​អាច​ប្រើ​អាស្ពីរីន​តាម​ការណែនាំខាង​ក្រោម ប៉ុន្តែ មិនត្រូវ​ប្រើ​ច្រើន​ជ្រុលទេ ។​

ជំហាន​ដំបូង អ្នកយក​​អាស្ពីរីន​១​បន្ទះ ដែលធម្មតាមាន​១០​គ្រាប់ ដាក់ចូល​ក្នុង​ចានតូ​ចមួយបុកឲ្យម៉ត់ រួច​លាយ​ជាមួយ​ទឹក​ក្តៅ​បន្តិច ដោយ​ទុកក្នុងរយៈពេល​ពីប្រមាណ ១០ ទៅ ១៥ នាទី ។ បន្ទាប់មក យ​កក​ន្ទុ​ក​អង្ករ ១ គ.ក្រ លាយ​ជាមួយ​ទឹកដោះគោ​​ស្រស់គ្មាន​ស្ករ រួច​ចាក់​ចូល​ជាមួយ​ទឹកល្បាយ​អាស្ពីរីន កូរ​ចូលគ្នា​ឲ្យ​សព្វ​ ។ បន្ទាប់ធ្វើរួចរាល់ អ្នកត្រូវយកល្បាយ​ចម្រុះនេះ ទៅ​ដាក់​ក្នុង​កែវគ្រប់ឲ្យជិត និង​រក្សាវាទុក​ក្នុង​ទូទឹកកក ។​

​*វិធីអនុវត្ត៖ រាល់ពេល​ងូតទឹក អ្នក​គ្រាន់តែ​យក​វា​មក​លាប​ពេញ​ខ្លួន និងទុកវាឲ្យប្រាស្រ័យនឹងស្បែកសាច់រយៈពេល ៣០ នាទី រួច​លាង​សំអាត​ដោយ​ទឹក (​ចៀសវាង​លាប​លើ​ផ្ទៃមុខ​) ។ ចូរព្យាយាម​ធ្វើ​ឲ្យ​បាន ២ ដង ក្នុង​១​សប្តាហ៍ នោះ១ខែក្រោយ អ្នកនឹង​ឃើញ​លទ្ធផល​គួរឲ្យមោទនភាពតែម្តង ។​

ប៉ុន្តែ ​ចំណុច​គួរ​ឲ្យ​យកចិត្តទុកដាក់​មួយ ក្នុងករណី​ប្រសិន​ពេល​លាបថ្នាំ​លើ​ស្បែកទៅ ហើយអ្នក​ស្រាប់​តែមាន​អារម្មណ៍​ពិបាក​ទ្រាំ ក្តៅ​ផ្សា​នោះៗ ត្រូវ​លាង​សំអាត​ចេញ​ភ្លាមៗ ព្រោះ​ស្បែក​របស់​អ្នក​ស្ថិតក្នុង​ប្រភេទ​អាលែកហ្ស៊ីហើយ ពុំអាច​ប្រាស្រ័យជាមួយល្បាយទឹកអាស្ពីរីនបានទេ ៕