​នាវា​កម្សាន្ត​ធំ​បំផុត​ពិភពលោក​ឈ្មោះថា Symphony of the Seas នៅ​ថ្ងៃ ៧ មេសា បានចាប់ផ្តើម​ដំណើរ​កម្សាន្ត​ដំបូងបង្អស់​នៅ​សមុទ្រ​មី​ឌី​ទែ​រ៉ាណេ ។​

​នាវា​នេះ​គឺជា​កម្មសិទ្ធិ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​នាវា​សមុទ្រ​អន្តរជាតិ Royal Caribbean ។ វា​មាន​ទម្ងន់ 228.000​តោន ប្រវែង ៣៦២​ម៉ែត្រ មាន​បំពាក់​បរិក្ខារ​សម្ភារៈ​គ្រប់យ៉ាង​ជាអាទិ៍ ៖ ទីលាន​លេង​ស្គី សួនទឹក និង​ថែម​មាន​កន្លែង​លេង​បាល់បោះ​មួយទៀត​។​

​នាវា​កម្សាន្ត​ធំ​បំផុត​ពិភពលោក​មាន​ឈ្មោះ​ថា Symphony of the Seas មើល​ពី​ខាងលើ​។​

​ក្រៅពីនោះ Symphony of the Seas នៅ​មាន​បន្ទប់​ចំនួន ២.៧៥៩​បន្ទប់ សម្រាប់​បម្រើ​ឲ្យ​ភ្ញៀវ​ប្រមាណ 6.680​នាក់ រួមទាំង​សមាជិក​ក្រុម​នាវិក​និង​អ្នក​បម្រើការ​ដល់​ទៅ 2.200​នាក់ បន្ទាប់ពី​ធ្វើ​ដំណើរ​កម្សាន្ត​ជុំវិញ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ នាវា​នេះ​នឹង​បន្តដំណើរ​ទៅកាន់ Miami អាមេរិក នា​ខែ​វិច្ឆិកា ដើម្បី​ឆ្ពោះ​ទៅកាន់​សមុទ្រ Caribbean ដ៏​សែន​ស្អាត ៕