អ្នកណាៗ​ក៏​សុទ្ធសឹង​ចង់បាន​រាងរៅ​មួយ​ដ៏​ស្អាត ហើយ​ប្រសិនបើ​មិន​បាន​ស្អាត​ក៏បាន “​ល្អ​គន់​” ។​ ប្រសិនបើ​ចង់​ឆាប់​ហើយ​ខ្លាច​ឈឺ​នោះ​អ្នក​អាច​ទទួលយក​បច្ចេកវិទ្យា​នេះ ។​

​គួរកត់សម្គាល់​ថា អ្នក​ធាត់​ពេលខ្លះ​ទោះបីជា​ប្រឹងប្រែង​ហាត់ប្រាណ​លេង​កីឡា ក៏​ពុំ​អាច​កាត់បន្ថយ​បាន​បរិមាណ​ខ្លាញ់ “​ក្បាល​រឹង​” នៅ​ពោះ ត្រគាក ។​ល​។​

​ពេល​នោះ​អ្នក​ត្រូវ​ធ្វើ​អ្វី​?

​មាន​របៀប​ចំនួន ៣ ៖

១.​អ្នក​អាច​ជ្រើសរើស​យក​ការបន្ត​… ហាត់ប្រាណ​លេង​កីឡា ព្រោះ​ទោះយ៉ាងណា ប្រសិនបើ​មាន​អ្នក​ណែនាំ​ធ្វើ​ឲ្យ​ត្រឹមត្រូវ​តាម​របៀប នោះ​ខ្លាញ់​វា​នឹង​រលាយបាត់ ហើយ​រាងកាយ​ក៏​មាំមួន ។

​របៀប​ទី ២ គឺ​ជម្រើស​វះកាត់​កែ​សម្ផស្ស ដែល​វិធី​នេះ​អាច​មាន​ប្រសិទ្ធភាព​ឆាប់ ប៉ុន្តែ​ហានិភ័យ​ក៏​ខ្ពស់​គួរសម​ដែរ ។​

​ចុង​ក្រោយ​ប្រសិនបើ​អ្នក​ចង់​ឆាប់ ហើយ​ខ្លាច​ឈឺ​នោះ អ្នក​គប្បី​ស្វែង​យល់​អំពី​បច្ចេកវិទ្យា​នេះ វា​ហៅថា Sculpsure ដែល​ជា​បច្ចេកវិទ្យា​ប្រើប្រាស់​កាំរស្មី Laser ដើម្បី​ដុត​បំបែក​នូវ​ផ្ទាំង​ខ្លាញ់ ដែល​ពេល​ខ្លះ​ពុំ​ងាយ​ត្រូវបាន​រំលាយ ៕