​មនុស្ស​រាប់លាន​នាក់​តែងមាន​ក្តី​សុ​បិ​ន្ត​បាន​ទៅ​ដើរលេង​កំសាន្ត​នៅក្រៅ​ប្រទេស និង​ខិតខំ​សន្សំ​លុយ ដើម្បី​ក្រែង​អាច​សម្រេចបាន​ក្តី​សុ​បិ​ន្ត​មួយ​នេះ​ក្នុង​មួយជីវិត​របស់​ពួកគេ ។ ទោះយ៉ាងណា វា​ជាការ​លំបាក​សម្រាប់​មនុ​ស្ស​មួយចំនួន ហើយក៏​បានត្រឹមតែ​ជា​ក្តី​សុ​បិ​ន្ត​ចោល​ប៉ុណ្ណោះ ក្នុងការ​ឆ្ពោះទៅកាន់​កន្លែង​ដែលជា​ទីស្រលាញ់​របស់​ពួកគេ ។ មនុស្ស​ជាច្រើន​ជឿថា ការធ្វើដំណើរ​ទេសចរ​ណ៍​កំសាន្ត​នេះ អាចជា​រឿង​ធ្ងន់ធ្ងរ ចំពោះ​បុគ្គល​ដែល​ទទួលបាន​ប្រាក់ចំណូល​តិចតួច​! ប៉ុន្តែ យោងតាម​ស្ត្រី​ម្នាក់​មកពី​ហ្វី​លី​ពីនេះ នោះ «​អ្នក​មិនចាំបាច់​មាន​លុយ​ច្រើន ក្នុងការ​ធ្វើដំណើរ​កំសាន្ត​នោះទេ​» ។​

Loading...

MeaKryztine Aquiviano មកពី​ហ្វីលីពីន បានធ្វើ​ដំណើរ​កំសាន្ត​ជាមួយ​ស្វាមី​របស់​នាង ទៅកាន់ ៥ ប្រទេស​ផ្សេងៗ ក្នុង​រយៈពេល ១៧ ថ្ងៃ ហើយ​នាង​បាន​ចំណាយលុយ​ត្រឹមតែ P15,00 (​ប្រហែល ២៩០ ដុល្លារ​) ប៉ុណ្ណោះ ។ ចំនួន​នោះ​រួមបញ្ចូល​ទាំង​ថ្លៃ​សំបុត្រ​យន្តហោះ រហូតដល់​ការធ្វើដំណើរ​ក្នុង​តំបន់​ទាំងនោះ និង​កន្លែង​ស្នាក់នៅ​របស់​ពួកគេ សម្រាប់​រយៈពេល ១៧ ថ្ងៃ ។​

​ផុស​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នាង​បានបង្ហាញ​ឲ្យ​ដឹង​អំពី​បញ្ជី​នៃ​ការចំណាយ​សម្រាប់​ដំណើរ​កំសាន្ត​របស់​ពួកគេ​រយៈពេល ១៧ ថ្ងៃ ដូចខាងក្រោម​៖

Manila-Cambodia = P2,099
Cambodia-Thailand = P772.95 via bus
Thailand – Vietnam = P1,777.13
Vietnam – Singapore = P1,791.5
Singapore -Malaysia = P682.56 via bus
Malaysia – Cebu = P2,382.5

ACCOMMODATION good for 2PAX via booking.com
3D/2N CAMBODIA 799.74/2pax= P399.87each
3D/2N THAILAND 1420.32/2pax=P710.16each
4D/3N VIETNAM 1545.9/2pax= P772.95each
5Dl4N SINGAPORE 6,183.6/2pax= P3091.8each
4D/3N MALAYSIA 1276.8/2pax= P638.4

​នាង​បាន​បន្តថា​៖ «​ចា៎ ពិតមែន​ហើយ គ្រាន់តែ​សម្រាប់​ចំនួន​ប៉ុណ្ណឹង ប្តី​ប្រពន្ធ​ខ្ញុំ​អាច​រីករាយ​ជាមួយ​ដំណើរ​កំសាន្ត នៅ​ជុំវិញ​ប្រទេស កម្ពុជា​, ថៃ​, វៀតណាម​, សិង្ហ​បុរី និង​ម៉ាឡេស៊ី​» ។

​យោងតាម Aquiviano នោះ​ពួកគេ​បានកំណត់​ការចំណាយ​ត្រឹមតែ P15,000 ទៀត​ប៉ុណ្ណោះ ក្រៅពី​ទិញ​វត្ថុ​អនុស្សាវរីយ៍ និង​អហារ ។​

​នាង​ក៏បាន​ណែនាំ​ដល់​អ្នកដទៃ គួរ​តែង​ស្វែង​មើល​ព័ត៌មាន​ប្រូ​ម៉ូត​សិន​ថ្លៃ​សំបុត្រ​ធ្វើដំណើរ​នៅលើ​អន​ឡាញ​ផង​ណា៎ ៕​