​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា Pu Aramboy កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៨ កន្លងទៅ​ថ្មីៗ​នេះ បាន​បង្ហោះ​រូបថត​២​សន្លឹក និង​ព្រមទាំង​សរសេរ​សារ​អបអរ​សារ​ទរ និង​ជូនពរ​ដល់​គូស្នេហ៍​១​គូ ដែល​ត្រូវបាន​ចាស់ទុំ​រៀបចំ​ផ្សំផ្គុំ​ត្រឹមតែ​ពិធី​សែន​តូច​មួយ​ប៉ុណ្ណោះ ។

​បើតាម​ការបញ្ជាក់​ពី​គណនី​ខាងលើនេះ នោះ​គ្រួសារ​គូស្នេហ៍​ទាំងពីរ​នេះ​ពុំមាន​ជា​អ្នកមាន​ទេ ប៉ុន្តែ នារី​ជា​កូនក្រមុំ​នៅ​វ័យក្មេង និង​មាន​រូប​សម្រស់​ដ៏​ស្រស់ស្អាត​ម្នាក់​នៅក្នុង​ភូមិ ។ ចំណែក​ខាង​កូនកំលោះ​វិញ​មាន​វ័យ​ចំណាស់ និង​មុខមាត់​មិន​ស្អាត ដោយសារតែ​បបូរមាត់​របស់គាត់​ធ្លាក់​យារ​គួរ​ឲ្យ​ខ្លាច ។ ពុំ​ត្រឹមតែ​ខ្វះខាត​រូប​សម្រស់​ប៉ុណ្ណោះ​ទេ តែ​គាត់​ជា​បុរស​ម្នា​ក់មាន​ជីវភាព​ក្រីក្រ និង​ពុំ​អាច​លៃលក​ថ្លៃទឹកដោះ​សម្រាប់​កូនក្រមុំ​បានទេ ។ ហេតុនេះ ក្រុមគ្រួសារ​ទាំងពីរ និង​សាច់ញាតិ មិត្តភក្តិ បានសម្រេច​ចិត្ត​ផ្សំផ្គុំ​ពួកគេ​ត្រឹម​ពិធី​សែន​ដ៏​សាមញ្ញ​ប៉ុណ្ណោះ ។​

​បើទោះបី​ជាមាន​មនុស្ស​ប្រុស​ជាច្រើន​បាន​លួច​ច្រណែន ព្រោះតែ​ឃើញ​នារី​ជា​កូនក្រមុំ​ពិតជា​ស្រស់ស្អាត​ខ្លាំង​ក៏ដោយ តែ​ក៏មាន​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន​បាន​ចូល Comment ល្អៗ​ជូនពរ​ដល់​អ្នក​ទាំង​ពីរ​ផងដែរ ៕