សង្ក្រាន្តឆ្នាំថ្មីរបស់ថៃ ការលេងជះទឹកបានកើតមានឡើងនៅគ្រប់កន្លែងក្នុងប្រទេសថៃ មិនថានៅតាមទីក្រុង តំបន់ជនបទស្រុកស្រែចម្ការនោះទេ ។ ប៉ុន្តែ គួរឲ្យសោកស្តាយ ខណៈវីដេអូមួយ ដែលត្រូវបានគេចែករំលែកនៅលើ​បណ្តាញសង្គមហ្វេសបុកក្នុងប្រទេសថៃថ្មីៗនេះ បាន​បង្ហាញឲ្យ​ឃើញហេតុការណ៍​ដ៏​គួរ​ឲ្យរន្ធត់មួយ នៅពេល​ស្រ្តី​ម្នាក់​ ត្រូវ​បាន​បុរស​ម្នាក់​ដែល​ជា​ក្រុមដើរលេង​​ជះទឹកជាមួយគ្នា ធាក់​ពីលើ​រថយន្ត​ឡើងដាច់​ផ្ងារទៅក្រោយតែម្តង ខណៈនាង​បំរុងឡើងលើជិះរថយន្ត ។

ដោយសារតែឃើញទិដ្ឋភាពគួរឲ្យអាសូរបែបនេះ ភ្លាមៗនោះ​ បុរសដៃដល់នោះ ក៏ត្រូវក្រុមរបស់ខ្លួនដែល​បញ្ចេញកំហឹង នាំគ្នាព្រួតវាយម្នាក់១ដៃ១ជើងវិញឡើងទ្រោមតែម្តង ៕

ទស្សនាវីដេអូខាងក្រោម៖