​ស្ត្រី​ធាត់​ឡើង​ស្អៀច​តែង​ត្រូវបាន​គេ​រិះគន់​, ពោល​នូវ​ពាក្យ​ប្រមាថ និង​រើសអើង​ជាដើម ។ ជាការ​ពិតណាស់ ពួកគេ​តែង​ត្រូវបាន​អ្នកដទៃ​ហៅ​ដូចជា ជ្រូក​, ត្រី​បា​ឡែ​ន និង​ពាក្យពេចន៍​ចំអក​ដទៃទៀត ដែល​ធ្វើ​ឲ្យ​ឈឺ​ចុកចាប់​ផ្លូវចិត្ត​យ៉ាងខ្លាំង ចំពោះ​ស្ត្រី​ជាច្រើន ។ ទោះយ៉ាងណា នៅក្នុង​សង្គម​មួយ​ដែល «​រូបរាង​ស្គម​» ​ត្រូវបាន​ចាត់ទុកថា​គឺជា​ភាពស្រស់ស្អាត​ថ្មី នោះ​ស្ត្រី​ជាច្រើន​សង្ឃឹមថានឹង​ផ្លាស់ប្តូរ​របៀប​រស់នៅ​មិនល្អ និង​ផ្លាស់ប្តូរ​ឱ្យបាន​ប្រសើរឡើង ។ ប៉ុន្តែ តើ​គួរ​ត្រូវធ្វើ​យ៉ាងម៉េច​?

​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះថា Donie Lin ថ្មីៗ​នេះ បាន​បង្ហោះ​សារ​ពន្យល់​អំពី​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​នាង ទាក់ទង​នឹង​ជំងឺ​ធាត់​ស្អៀច​នេះ ។ នាង​បាន​និយាយថា ពីរ​បី​ឆ្នាំ​មុននេះ ទម្ងន់​របស់​នាង​ឡើងដល់ ៧០ គ​.​ក្រ ដែលជា​ហេតុ​ធ្វើ​ឲ្យ​នាង​តែង​រង​ការ​ចំអក រើសអើង​ពី​អ្នកដទៃ នៅពេល​នាង​ធ្វើដំណើរ​នៅតាម​រថយន្ត​សាធារណៈ ។ យោងតាម Lin ពុំ​ត្រឹមតែ​អ្នកដំណើរ​នោះទេ គឺ​សូម្បីតែ​តៃកុង​ឡាន​ក៏​ចំអក​ឲ្យ​នាង​ដែរ ដោយ​ថា «​មនុស្ស​ធាត់​គួរតែ​បង់ថ្លៃ​បន្ថែម​» ។​

​វា​ជាពេលវេលា​ដ៏​លំបាក​សម្រាប់​នាង ដែល​រហូត​ទាល់តែ​នាង​សម្រេចចិត្ត​ផ្លាស់ប្តូរ​របៀប​រស់នៅ​ឡើងវិញ ។ តើ​នាង​ធ្វើ​យ៉ាងម៉េច​ទៅ សាម​ញ្ញា​មែន​ទេ​? ។ Lin និយាយថា អ្វីៗ​ទាំងអស់​ដែល​នាង​ធ្វើ គឺ​ផឹកទឹក​ក្តៅ​ឧណ្ហៗ​១​កែវ ជាមួយ​ភេសជ្ជៈ «Bragg apple cider vinegar» រួមបញ្ចូល​គ្នា ។ នាង​ផឹក​១​កែវ​នៅពេល​ព្រឹក និង​១​កែវ​ទៀត នៅពេល​យប់ ។ នាង​បន្ថែមថា ការកាត់បន្ថយ​បាយ និង​លំ​ហាត់​រត់​ត្រឹកៗ​ពីមួយ​ពេល​ទៅមួយ​ពេល បាន​ជួយ​សម្រក​ទម្ងន់​បាន​ច្រើន ៕