«​ស្រី​ស្អាត​» ម្នាក់​បាន​កំពុង​ធ្វើ​ឲ្យ​បុរសៗ​ជាច្រើន​បន្ត​លង់​នឹង​សម្រស់​មន្ត​ស្នេហ៍​របស់​នាង​យ៉ាងខ្លាំង បើទោះបី​ពួកគេ​បានដឹងថា នាង​គឺជា​មនុស្ស «​ប្រុស​» ពិត​ក៏ដោយ ។​

Loading...

​មនុស្ស​ខ្ទើយ​មកពី​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់ ។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ ដែល​ពួកគេ​សឹងតែ​ទាំងអស់ តែង​រង​នូវ​ការរើសអើង​ប្រឆាំង​, ចំអក និង​មើលងាយ​នៅក្នុង​សង្គម ។ ទោះយ៉ាងណា ខ្ទើយ​ហ្វីលីពីន​ម្នាក់ ឥឡូវនេះ កំពុង​ធ្វើ​ឲ្យ​រញ្ជួយ​ពិភព​អ៊ី​ន​ធើរ​ណេ​ត​តែម្តង បន្ទាប់ពី​គាត់​បាន​ចែករំលែក​រូបថត​ពី​របៀប​ដែល​គាត់​បាន​ផ្លាស់ប្តូរ​ពី​ក្មេងប្រុស​ដ៏​គួរឱ្យ​ស្រឡាញ់​ទៅជា​ស្ត្រី​ស្អាត ។

«​នារី​យើង​» ដែល​ដាក់ឈ្មោះ​នៅលើ​ហ្វេ​ស​ប៊ុ​កថា Arar Marie Quiambao ត្រូវបាន​ដឹងថា ជា​ក្មេងប្រុស​ម្នាក់​មាន​រូបរាង​ស្រស់​សង្ហា​ណាស់ ។ ជាការ​ពិតណាស់ មិត្តភក្តិ​ស្រីៗ​របស់ Arar ជារឿយៗ​ថា​លូកលាន់​គាត់​ឲ្យ «​ប្រែ​ឥរិយាបទ​ជា​បុរស​» វិញ​ទៅ ព្រោះ​រូប​សម្រស់​របស់គាត់ នឹង​គ្មាន​តម្លៃ​ប្រសិន​គាត់​មិន​កែ ។ ប៉ុន្តែ ចិត្តគំនិត​បេះដូង​របស់ Arar បាន​ឆ្ពោះទៅរក​ច​រិ​កម​នុស្ស​ស្រី​ជាធម្មតា​ទៅហើយ ហើយ​គាត់​បានបង្ហាញ​វត្ត​មាននៅ​ពិភពលោក​ខាងក្រៅ ដោយមាន​ការជួយជ្រោមជ្រែង​ពី​មិត្តភក្តិ​ត និង​ក្រុមគ្រួសារ ។​

​ហើយ​ខណៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ រូប​សម្រស់​របស់គាត់ បាន​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ ពី​ក្មេងប្រុស​សក់​ខ្លី​ដ៏​គួរ​ឲ្យ​ស្រលាញ់ រហូត​ក្លាយជា​ស្រី​ស្អាត​វ័យក្មេង​ម្នាក់​នាពេល​បច្ចុប្បន្ននេះ ។ «​នាង​» បានចាប់ផ្តើម​ចូលរួម​ប្រ​កួ​ក​សម្រស់​ខ្ទើយ និង​អាច​គ្រង​មកុដ និង​ពានរង្វាន់​ជា​រៀលរាល់​លើក​ផងដែរ ៕