​រឿងរ៉ាវ​មួយ​ដែល​ប្តី​និង​ប្រពន្ធ​១​គូ​មាន​រូប​សម្រស់ និង​អាយុ​ដាច់​គ្នា​ខុស​ឆ្ងាយ​ស្រឡះ ធ្វើ​ឲ្យ​ប្រុសៗ​ជាច្រើន​លួច​ច្រណែន ព្រោះតែ​នារី​ជា​ប្រពន្ធ​មាន​រូប​សម្រស់​ដ៏​ស្រស់ស្អាត​ពេក ពុំទាន់​រលត់​ពី​អារម្មណ៍​ភ្ញាក់ផ្អើល​របស់​ប្រិយមិត្ត​ផង ឥឡូវនេះ ស្រាប់តែ​អ្នក​ទាំងពីរ​ធ្វើ​រឿង​ថ្មី​មួយ ឃើញ​ហើយ​ឡើង​បះសក់​តែម្តង ។

​ព័ត៌មាន​ចុះផ្សាយ​មុននេះ យើងទាំងអស់គ្នា​បានដឹង​ហើយពី​រូបថត​មង្គលការ​ត្រឹម​សែន​ដ៏​សាមញ្ញ និង​បណ្តា​រូបថត​អនុស្សាវរីយ៍​ដទៃទៀត​របស់​អ្នក​ទាំងពីរ ដែល​បង្ហាញឡើង​ក្នុង​លក្ខណៈ​នៅក្បែរ​គ្នា​ធម្មតា​ប៉ុណ្ណោះ ។ ប៉ុន្តែ រូបថត​២​សន្លឹក​ដែល​ទើប​ត្រូវបាន​ចែករំលែក​ថ្មីៗ​នេះ ពិតជា​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​រន្ធត់ចិត្ត​យ៉ាងខ្លាំង ដោយ​អ្នកខ្លះ​ខ្លាច​មិន​ហ៊ាន​មើល​នោះទេ ខណៈពេល​ឃើញ​ទិដ្ឋភាព​ស្តែងៗ​របស់​គូស្នេហ៍​នេះ​ផ្តល់​ភាព​ផ្អែមល្ហែម​ឲ្យ​គ្នា​ទៅវិញទៅមក ស្ថិតនៅតូបគ្រែមុខផ្ទះរបស់ពួកគេ ។​

​យោងតាម​ព្រះសង្ឃ​ខ្មែរ​យើង​១​អង្គ​ដែល​បានដាក់​ព្រះនាម​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះអង្គ Chea Putthy Svayrieng បាន​ឲ្យ​ដឹងថា​៖

«​គូស្នេហ៍​ជនជាតិ​ថៃ កូន​ក​ម្លោះ​ឈ្មោះ​បុណ្យ​មាន នៅ​ខេត្ត​សុរិន្ទ ឯ​កូនក្រមុំ​ឈ្មោះ​នាង​ប៊ី នៅ​ខេត្ត​ភាគខាងត្បូង​ជិត​ម៉ាឡេស៊ី នាង​រត់តាម​ខាង​ប្រុស​ដល់ផ្ទះ ជួបគ្នា​ផ្អែមល្ហែម​ល្អូក​ល្អឺ​ន ចិត្ត​ម៉ឺន​ស្នេហា​មេត្រី​ដោយ​មិន​ប្រកាន់​វ័យ អ្នក​ទាំងពីរ​សម្រស់​ខុសគ្នា​ដាច់​តែ​ចិត្ត​ដូចគ្នា នេះហើយ​ស្នេហា​ពិត​មិន​គិត​រឿង​មានបាន ពណ៌​សម្បុរ​វណ្ណៈ​ឋានៈ​យសៈ​ឡើយ​» ។​

​ចង់​ជ្រាប​លម្អិត សូម​ស្តាប់​ព្រះអង្គ​មាន​សង្ឃដីកា​រៀបរាប់​ក្នុង​វីដេអូ​ខាងក្រោម​៖