​តូប​លក់​ពោត​លីង​មួយកន្លែង មាន​ទីតាំង​ស្ថិតនៅ​ទីក្រុង Mabalact, ខេត្ត Pampanga (​ហ្វីលីពីន​) កំពុង​ទទួលបាន​ប្រជាប្រិយ​ភាពមិន​នឹកស្មាន តាមរយៈ​បណ្តាញ​សង្គម ។ បើទោះបី​ផលិតផល​របស់​ពួកគេ ជាមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ក៏​ពិត​មាន តែ​ហេតុផល​សម្រាប់​ភាពល្បីល្បាញ​របស់​ពួកគេ​នាពេលនេះ គឺ​ដោយសារតែ​ម្ចាស់ «​អ្នកលក់​ស្អាត​ដូច​ទេពធីតា​» បាន​ទាក់ទាញ​អតិថិជន​ជាមួយ​ស្នាមញញឹម និង​ផ្ទៃមុខ​ដ៏​មាន​មន្ត​ស្នេហ៍​របស់​នាង ។​

Loading...

​នារី​វ័យក្មេង​រូបនោះ ក្រោយមក​បានបញ្ជាក់​ឈ្មោះ​នៅលើ​ហ្វេ​ស​ប៊ុ​កថា Louri Caye ដោយ​នាង​បាន​អះអាងថា នាង​មិនមែនជា​ម្ចាស់​រទេះ​នោះទេ ហើយក៏​ពុំមែន​ជា​អ្នកលក់​នៅ​តូប​នោះដែរ ដែលមាន​ទីតាំង​ស្ថិតនៅ Mabalacat, Pampanga ។​

​យោងតាម​នាង នោះ​នាង​គ្រាន់តែ​ជួយ​អ្នកលក់​ពិតប្រាកដ​ម្នាក់ ដែលជា​កូនក្មេង​តូច ពុំ​ត្រូវបាន​ចាប់អារម្មណ៍​ពី​អ្នកដំណើរ ។ ប៉ុន្តែ ភ្លាមៗ​នោះ នាង​បាន​ចូលទៅ​កាន់​តូប​នោះ និង​ជួយ​ក្មេង​នោះ​លក់​ពោត​លីង ។ នាង​ឲ្យ​ដឹងថា គ្រាន់តែ​នាង​ឈរ​លក់​ភ្លាម ស្រាប់​តែមាន​មនុស្ស​ជាច្រើន​មក​តម្រង់​គ្នា​រង់ចាំ​ទិញ​តែម្តង ដោយ​នាង​ពុំ​ដឹងថា​ដោយសារ​មូលហេតុ​អ្វី​ដែរ​? ។​

​យ៉ាងណាមិញ​អ្នកប្រើប្រាស់​ឈ្មោះ Keren Kazia Bondad Casa បាន​ថតរូប Louri ជាច្រើន​ប៉ុស្តិ៍ ដែល​នាង​បង្ហាញ​ស្នាមញញឹម​យ៉ាង​ស្រស់ស្រាយ​ដល់​អ្នកទិញ​គ្រប់ៗ​រូប ខណៈ​នាង​ឈរ​លក់​ពោត​លីង ។ បណ្តា​រូបថត​ទាំងនោះ​របស់​នាង បច្ចុប្បន្ន កំពុង​រីក​រាល​យ៉ាង​លឿន​នៅលើ​បណ្តាញ​សង្គម ស្រប​ពេលដែល​អ្នកលេង​ជាច្រើន​បានដាក់​ឈ្មោះ​ឲ្យ​នាង​ថា «​ស្រី​ស្អាត​ពោត​លីង​» មកពី Mabalacat, Pampanga ៕