​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​ជប៉ុន បាន​បង្កើត​ការធ្វើ​តេស្ត​លើកដំបូង​នៅលើ​ពិភពលោក ដែល​អាច​រកឃើញ​មហារីក​នៅក្នុង​គំរូ​ទឹកនោម​របស់​អ្នកជំងឺ ។​

​បច្ចេកវិទ្យា​របកគំហើញ​របស់​អ្នកស្រាវជ្រាវ​ជនជាតិ​ជប៉ុន​មកពី​ក្រុមហ៊ុន​វិស្វកម្ម Hitachi ត្រូវបាន​អភិវឌ្ឍ​អស់​រយៈពេល​ពីរ​ឆ្នាំ​ហើយៗ វា​អាច​នឹង​ត្រូវបាន​ធ្វើទៅបាន​នៅ​ឆ្នាំ ២០២០ ។​

​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AFP ក្រុមការងារ​ស្រាវជ្រាវ​នឹងធ្វើ​ការ​ជាមួយ​សាកលវិទ្យាល័យ​ណា​ហ្គោ​យ៉ា ដើម្បី​វិភាគ​គំរូ​ទឹកនោម​ចំនួន ២៥០ ដើម្បី​ពិនិត្យមើល​ទម្រង់​ជំងឺ សុដន់​, ពោះវៀនធំ និង​កុមារភាព នៅ​ភាគ​កណ្តាល​ប្រទេស​ជប៉ុន​។ ការពិសោធន៍​នឹង​ចាប់ផ្តើម​នៅ​ខែ​នេះ និង​បញ្ចប់​នៅ​ខែកញ្ញា ។​

​ជម្ងឺមហារីក​សុដន់​ជាធម្មតា​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​តាមរយៈ​ការថត​កាំរស្មី (Mammogram) បន្ទាប់មក​ការធ្វើ​កោសល្យវិច័យ​ប្រសិនបើ​ហានិភ័យ​ត្រូវបាន​រកឃើញ ខណៈពេលដែល​ជំងឺមហារីក​ពោះវៀនធំ​ត្រូវបាន​គេ​រកឃើញ​តាមរយៈ​ការធ្វើ​តេស្ត​លាមក និង​បន្ទាប់មក​ដោយ​ការឆ្លុះ​ពោះវៀនធំ ។​

​វិធីសាស្ត្រ​ធ្វើ​រោគវិនិច្ឆ័យ​ថ្មី​នេះ ធ្វើការ​ដោយ​រកមើល​កាកសំណល់​ដែល​អាចជា “biomarkers” សម្រាប់​ទម្រង់​នៃ​ជំងឺ​នៅក្នុង​គំរូ​ទឹកនោម​។​

​តំណាង​ក្រុមហ៊ុន Hitachi លោក Chiharu Odaira ត្រូវបាន​គេ​ដកស្រង់​សម្តី​ដោយ​និយាយថា «​ប្រសិនបើ​វិធីសាស្ត្រ​នេះ​ត្រូវបាន​អនុវត្ត​ជាក់ស្តែង នោះ​វា​នឹងមាន​ភាពងាយស្រួល​សម្រាប់​មនុស្ស​គ្រប់រូប​ក្នុងការ​ធ្វើតេស្ត​មហារីក ព្រោះ​វា​នឹងមិន​ចាំបាច់​ទៅ​អង្គការ​វេជ្ជសាស្ត្រ​ដើម្បី​ធ្វើតេស្ត​ឈាម​នោះទេ ។​

​លោក​បាន​កត់សម្គាល់ថា វិធីសាស្ត្រ​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាពិសេស​ដល់​កុមារ​តូចៗ​ដែល​ខ្លាច​ប្រើ​ម្ជុល​។ លោក Odaira បាន​បន្ថែមថា ប្រព័ន្ធ​នេះ​នឹង​ជួយសង្គ្រោះ​ជីវិត និង​កាត់បន្ថយ​ការចំណាយ​វេជ្ជសាស្ត្រដោយ​ការរកឃើញ​មហារីក​ឆាប់ ។​

​លោក Odaira បាន​ថ្លែងថា​៖ «​យើង​មាន​គោលបំណង​ដាក់ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅក្នុង​ឆ្នាំ ២០២០ ទោះបីជា​វា​អាស្រ័យ​លើ​បញ្ហា​ផ្សេងៗ​ដូចជា​ការទទួលបាន​ការយល់ព្រម​ពី​អាជ្ញាធរ​»​។​

​ការធ្វើ​តេស្ត​ឈាម​ថ្មី​នេះ បាន​បង្កើតឡើង​កាលពីដើម​ឆ្នាំនេះ អាច​រកឃើញ​ដុំ​សាច់ ៨ ប្រភេទ​ផ្សេងគ្នា មុនពេល​ដែល​វា​រាលដាល​នៅក្នុង​ខ្លួន ៕