​ស្នា​អាច​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​វិធី​ផ្សេងៗ​ជាច្រើន ។ ហើយ​នៅក្នុង​ករណីនេះ​ផងដែរ ឪពុក​ម្នាក់​នៅក្នុង​ប្រទេស​វៀតណាម បាន​ប្រើប្រាស់​អាវុធ​បុរាណមួយ​នេះ ដើម្បី​ដក​ឆ្មេ​ញ​កូនប្រុស​របស់គាត់​បាន​យ៉ាង​ល្អប្រសើរ ដោយ​គ្មាន​គ្រោះថ្នាក់​អ្វី​នោះទេ ។​

​នៅក្នុង​ខ្សែ​វីដេអូ​កត់ត្រា​នៅក្នុង​ខេត្ត Lao Cai ប្រទេស​វៀតណាម ឪពុក​ម្នាក់​ត្រូវ​បានឃើញ​ជួយ​កូនប្រុស​របស់គាត់ តាមរយៈ​ចងខ្សែ​ពី​ស្នា ទៅ​ទាក់​នឹង​ឆ្មេ​ញ​រង្គើ​ខ្លាំង​របស់​វា ។​

​ដោយមាន​ការណែនាំ​ពី​ឪពុក​របស់គេ ក្មេង​ដ៏​ក្លាហាន​នេះ បាន​ទាញ​កេះ​គន្លឹះ​បាញ់​ដោយ​ខ្លួនឯង ធ្វើ​ឲ្យ​ខ្សែ​ស្នា​បាញ់​ទៅមុខ និង​ទាញ​ដក​រំលើង​ឆ្មេ​ញ​ពី​មាត់​របស់គេ ដោយ​ជោគជ័យ ។​

​ឪពុក​រូប​នោះបាន​និយាយថា​៖ «​នេះ​ជា​វិធី​ដ៏​អស្ចារ្យ​មួយ ក្នុង​ការដក​ឆ្មេ​ញ​កូនប្រុស​របស់ខ្ញុំ​» ៕