​អណ្តើក​២​ក្បាល​ត្រូវបាន​រកឃើញ​ងាប់​នៅលើ​ផ្ទៃសមុទ្រ​នៃ​កោះ Pulau Perhentian ក្នុង​រដ្ឋ Terengganu កាលពី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៨ ។ ពួកវា​ត្រូវបាន​គេ​ជឿថា បាន​រង​ការវាយប្រហារ​ដោយ​ទូក​កំសាន្ត ក្នុងអំឡុងពេល​ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​នៃ​ទិវា​ពលកម្ម ។​

​អណ្តើក​ទាំងនេះ ត្រូវបាន​រកឃើញ​អណ្តែត​នៅក្នុង​ទឹក ដោយ​សមាជិក​នៃ​គម្រោង​អណ្តើក Perhentian ។ ពួកគេ​បាន​សហការគ្នាជាមួយ​នា​យក​ដ្ឋា​ន​ជលផល Terengganu ដើម្បី​នាំយក​សាកសព​អណ្តើក​នេះ​ត្រឡប់​ទៅ​ច្រាំង និង​បន្ទាប់មក​កប់​ពួកវា​នៅក្បែរនោះ ។​

​អ្នកស្រី Zuriana Wan Sulaiman អ្នកដឹកនាំ​គម្រោង​នៃ​គម្រោង Perhentian Turtle បាន​និយាយថា​៖ «​យើង​មាន​ភ្ញៀវទេសចរ​ជាច្រើន​ចូលមក​កោះ​នេះ សម្រាប់​ចុង​សប្តាហ៍ ហើយ​ចរាចរណ៍​ទូក​បាន​កើនឡើង​យ៉ាងខ្លាំង ហើយ​រវល់​»​។ អ្នកនេសាទ​ខ្លះ​ជិះ​លឿន ហើយ​នេះ​អាច​ស្លាបចក្រ​ទូក​វាយប្រហារ​អណ្តើក​» ។​

​អ្នកស្រី​បន្ថែមថា ពួកគេ​ពុំ​អាច​បញ្ជាក់​ពី​ភេទ​របស់​អណ្តើក​ទាំងនេះ​បានទេ ព្រោះ​ពួកវា​នៅ​វ័យ​ជំទង់ និង​មិន​ពុំទាន់​មាន​ភាពចាស់ទុំ​រួមភេទ​ទេ ។​

​រូបភាព​ដ៏​រន្ធ​ត់នៃ​សត្វ​ងាប់​ទាំងនេះ បន្ទាប់មក​ត្រូវបាន​បង្ហោះ​ឡោះ​ង​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Perhentian Turtle project ហើយ​វា​បាន​រីក​រាលដាល​យ៉ាង​លឿន ជាមួយ​ការចែករំលែក​ជាង ៦ ពាន់ ។​

​មាន​អណ្តើក​ងាប់​ក្នុងករណី​ផ្សេងៗ ដូចជា​ជាប់​សំណាញ់​អ្នកនេសាទ ៕