​ខណៈដែល​តារាចម្រៀង នី រតនា បាន​ភ្ជាប់ពាក្យ​ជា​មួយគូ​ដណ្ដឹង​ដ៏​ស្រស់ស្អាត កាលពីពេល​ថ្មីៗ​នេះ បានធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះតែ ម្ចាស់​បទ «​មហា​ឈឺ​» រូបនេះ ទើបតែ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​មិនទាន់​បានយូរ​នៅឡើយ បើ​ធៀប​ជាមួយ​រៀប​ច្បង​ដទៃ​គឺ នី រតនា នៅមាន​វ៏​យ​ក្មេងខ្ចី​បំផុត ។

​ទន្ទឹមគ្នា​នេះដែរ នី រតនា ក៏​ធ្លាប់បាន​បកស្រាយ​ផងដែរ អំពី​រយៈពេល​នៃ​ទំនាក់ទំនង​ស្នេហ៍​របស់ខ្លួន និង​គូ​ដណ្ដឹង​ដែល​គេ​ស្គាល់​ឈ្មោះថា កញ្ញា ហេង សុវណ្ណ​ភក្ដិ​ណា ពោលគឺ​មាន​រយៈ​ប្រមាណ ៣​ឆ្នាំ​មកហើយ ពោលគឺ​តាំងពី​ក្នុងកំលុងពេល នី រតនា នៅ​ជា​បេក្ខជន​ប្រឡង​កម្មវិធី Cambodian Idol នៅឡើយ ។

​ជាថ្មី​ម្ដងទៀត អ្វីដែល​ធ្វើឱ្យ​មហាជន ក៏ដូចជា​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង​នោះ គឺ​បន្ទាប់ពី​បាន​ព័ត៌មាន​ពី​ប្រភព​ស្និទ្ធស្នាល​របស់ នី រតនា មក​ថា តាមពិត​គូ​ណ្ដឹ​ងរ​បស់ នី រតនា ជា​កូនស្រី​អ្នកជំនួញ​ធំ​ម្នាក់​ក្នុងប្រទេស​ឈ្មោះ​លោក ហេង សុវណ្ណ ម្ចាស់​ក្រុមហ៊ុន មង្គល​សុវណ្ណ​ត្រ​ឌី​ង និង​ជា​អគ្គនាយក​ស្ថាន​នី​យ​វិទ្យុ មង្គល​សវណ្ណ ដែលជា​ប្រពន្ធ​ផ្សព្វផ្សាយ​ដ៏​ធំ គ្របដណ្ដប់​ទូទាំងប្រទេស មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក ក៏​ជា​អ្នកជំនួញ​នាំចូល​ផលិតផល​ថែរក្សា​សុខភាព រក្សា​សម្រស់ និង​ជីសរីរាង្គ​អា​ក្រូ​សូល ផងដែរ ។

​ដោយសារ​តែមាន​ឪពុក​ជា​ជំនួញ​ធំ ដូចនេះ គេ​សង្កេតឃើញថា កញ្ញា ហេង សុវណ្ណ​ភក្ដិ​ណា មាន​ភាព​ឆ្លាត​វៃ​ក្នុង​ការជួញដូរ ជាក់ស្ដែង​កញ្ញា បាន​ពង្រីក​ការនាំ​ចូល​នៃ​ផលិតផល​សម្ផស្ស​ម៉ាក WOMEA ពី​ប្រទេស​ជប៉ុន ដោយមាន​លោក នី រតនា ជា​អ្នក​ជួយ​ចូលរួម​ផ្សព្វផ្សាយ​ផងដែរ ។

​គួរ​បញ្ជាក់ដែរថា នី រតនា បាន​ចូល​រោង​ភ្ជាប់ពាក្យ​ជាមួយ​កញ្ញា ហេង សុវណ្ណ​ភក្ដិ​ណា កាល​ព្រឹក​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅនេះ បន្ទាប់​ស្គាល់​ចិត្តថ្លើម​គ្នា អស់​រយៈពេល ៣​ឆ្នាំ ៕