​នៅ​ឆ្នាំ ២០០៥ យុវជន​ណេ​ប៉ាល់ វ័យ ១៥​ឆ្នាំ​ម្នាក់ បាន​អង្គុយ​សមាធិ​អស់​រយៈពេល​៨​ខែ​មក​ហើយ នៅក្រោម​គល់​ពោធិ​ដោយ​មិន​បរិភោគ​អ្វី​ទាំងអស់ រួម​ទាំង​ទឹក​ផង ករណី​នេះ​ការតក់ស្លុត​ដ៏​ធំធេង​មួយ​ចំពោះ​វេជ្ជសាស្ត្រ​សម័យ​ទំនើប ។​

Loading...

Ram Bahadur Bomjon (​កើត​នៅ​ថ្ងៃទី 9/5/1989 ជួនកាល​ត្រូវ​បាន​ហៅថា Bomjan hay Banjan គឺជា​បុព្វ​ជិត​វ័យក្មេង​ម្នាក់ នៅ​ភូមិ Ratanapuri សង្កាត់ Bara ប្រទេស​ណេ​ប៉ាល់​។​

​តាម​ក្រុមគ្រួសារ និង​អ្នកជិតខាង Bomjan ច្រើន​មាន​កាយវិការ​ចម្លែក​ប្លែក​ពី​គេឯង ដែល​មាន​វ័យ​ស្របាល​គ្នា​។ ជំនួស​ឲ្យ​ការលេងកម្សាន្ត​ក្មេងប្រុស​នេះ តែង​ដើរ​សង្កេតមើល​អ្នកដទៃ​ធ្វើ​ពិធីបួងសួង​ឬ​បុណ្យទាន​ផ្សេងៗ ។ តាំង​ពី​តូច​គឺ​ជា​ក្មេង​ម្នាក់​មាន​ចរិក​ស្លូតបូត​ពុំដែល​ឈ្លោះប្រកែក​វាយតប់​គ្នា ឬ​សម្លាប់សត្វ​ណាមួយ​ឡើយ ។ ពេល​អាយុ​បាន ៥​ឆ្នាំ ក្មេង​នេះ​បរិភោគ​តែ​អាហារ​សល់ ហើយ​ពេល​ខ្លះ​សុខចិត្ត​មិន​បរិភោគ​អាហារ​ប្រសិនបើ​ពុំ​មាន​អាហារ​សល់​នោះទេ ។​

​នៅ​ឆ្នាំ ២០០៥ ក្មេង​នោះ​បាន​ប្រាប់​ក្រុម​គ្រួសារ​របស់​ខ្លួន​ថា កុំ​ផឹកស្រា កុំ​សម្លាប់សត្វ ព្រោះ​ធ្វើ​បែប​នេះ​នាំ​អន្តរាយ​ដល់​ខ្លួន ក្រោយមក​ក៏​ចាកចេញ​ទៅ​បាត់ នៅវេលា​កណ្តាល​យប់​អាធ្រា​ត្រមួយ ។ គ្រួសារ​បាន​ដើរ​ទៅរក ហើយ​បាន​ឃើញ Ram កំពុង​សមាធិ​នៅក្រោម​គល់​ពោធិ​មួយ​ដើម​ធំ ពេល​នោះ​ប្រាប់​អ្នកផ្ទះ​ថា កុំ​ភ័យព្រួយ ហើយ​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ។​

​នៅពេល​ម្តាយ​តាម​ណែនាំ​អង្វ​ករ Ram បាន​បេះ​ស្លឹក​ពោធិ ៦​សន្លឹក ហុច​ឲ្យ​ម្តាយ ហើយ​និយាយ​ថា ៖ “​ពេល​ទៅ​ផ្ទះ​វិញ​សូម​ម៉ែ​ចងចាំ​ថា ត្រូវ​ទុក​ស្លឹកឈើ​ទាំង​នេះ​ឲ្យបាន​គត់មត់ ប្រសិនបើ​ម៉ែ​ធ្វើឲ្យ​បាត់វា នោះ​ម៉ែរ​កកូន​ពុំ​ឃើញ​ទៀតឡើយ ។ បើ​ម៉ែ​នៅ​រក្សា​វា​ទុក​កូន​នៅ​ក្បែរ​ម៉ែ​ជានិច្ច​និរន្ត​”​។ ចុង​ក្រោយ​ក្រុមគ្រួសារ​នេះ ត្រូវបាន​កុមារ​នេះ​បញ្ចុះបញ្ចូល ហើយ​ធ្វើ​តាម ។​

​បន្ទាប់ពីនោះ​មក ក្មេង​ជំទង់​រូបនេះ​បាន​ឈាន​សន្សឹមៗ​ទៅក្នុង​ស្ថានភាព​សមាធិ​ជម្រៅ ។ គាត់​មិន​បរិភោគ មិន​ផឹកទឹក​ជិត ៨​ខែ​មក​ហើយ ហើយ​១​ថ្ងៃៗ​គឺ​បិទ​ភ្នែក​អង្គុយ​សមាធិ​នៅ​គល់ឈើ ។ បាតុភូត​នេះ​បាន​ទាក់ទាញ​មនុស្ស​រាប់ពាន់​នាក់​ផ្អើល​ឈូឆរ​មក​មើល​ផ្ទាល់​ភ្នែក​។ ពួកគេ​នៅ​បាន​ហៅ Ram ថា “​ព្រះ​កុមារ​” (Buddha boy)

​ខ្លាច​រំខាន​ដល់​កូន​របស់​ខ្លួន ក្រុមគ្រួសារ និង​សាច់ញាតិ​ក៏​បាន​ធ្វើ​របង​ព័ទ្ធជុំវិញ​គល់ឈើ​នេះ បំណង​ដើម្បី​កុំឲ្យ​អ្នក​ផ្សេង​ចូល​កៀក និង​រំខាន​។​

Bomjan អង្គុយ​ក្រោម​គល់​ពោធិ​។​

​ការ​រក​ឃើញ​របស់​ឆា​ណែ​ល Discovery

​ព័ត៌មាន​របស់​ព្រះ​កុមារ​មិនយូរប៉ុន្មាន​ល្បី​ដល់​ឆាក​អន្តរជាតិ មិនយូរប៉ុន្មាន​ផលិតកម្ម Discovery ទៅដល់​កន្លែង​ដើម្បី​ពិនិត្យមើល ហើយ​បាន​ថត​ភាពយន្ត​ឯកសារ ។ ពួកគេ​បាន​ថតរូប Ram ក្នុងអំឡុងពេល ៩៦​ម៉ោង មិនឲ្យ​ដាច់​មួយនា​ទីណា​ឡើយ ដើម្បី​ពិនិត្យមើល​ថា ពាក្យ​ច​ចាម​អារាម​និយាយ​ពី​យុវជន​នោះ​តើ​ត្រឹមត្រូវ​ដែរឬទេ ។​

​ជារួម​ពួកគេ​មិន​ជឿ​! ហើយ​ចង់​ពិនិត្យ​ឲ្យបាន​ជាក់លាក់​មើលថា យុវជន​នេះ មាន​ចាកចេញ​ផុត​ពី​គល់ឈើ​នេះ ឬ​លប​យក​ចំណីអាហារ​ពី​កន្លែង​ណាមួយ​ដែរឬទេ ។ តាមរយៈ​រូបភាព​ផ្តិត​យក​យ៉ាង​សន្ធឹកសន្ធាប់​ទាំងនោះ គេ​នឹង​បញ្ជូន​ឯកសារ​ទាំងនេះ ឲ្យទៅ​អ្នកជំនាញការ​វេជ្ជសាស្ត្រ​ធ្វើការ​វិភាគ​វាយតម្លៃ ក៏ដូចជា​ឆ្លើយ​នឹង​សំណួរ​ថា ៖ ដោយ​របៀប​ណា​ទើប​យុវជន​នេះ អាច​នៅ​មាន​ជីវិត​បាន​? ។​

​តាម​អ្នកជំនាញការ​វេជ្ជសាស្ត្រ ក្រ​លៀន នឹង​ទ្រុឌទ្រោម​បន្តិច​ម្តងៗ រួច​បណ្តាលឲ្យ​ស្លាប់​ប្រសិនបើ​មិន​បរិភោគ​ទឹក ក្នុងអំឡុងពេល ៤​ថ្ងៃ ។ ថ្វី​ត្បិត​សៀវភៅ​ហ្គី​ណេ​សធ្លាប់​កត់ត្រា​ពី​ករណី​ដែល​មនុស្ស​ម្នាក់​រស់​បាន ១៨​ថ្ងៃ​ក្នុង​ស្ថានភាព​គ្មាន​ទឹក ហើយ​ប្រសិនបើ​គ្មាន​ទឹក​ដល់​ទៅ​៨​ខែ ដូច​ករណី​របស់ Ram នេះ​គឺជា​រឿង “​មិន​អាច​ទៅរួច​” ។ ហើយ​ប្រសិនបើ​នេះ​គឺជា​រឿង​ពិត​វា​គឺជា​រឿង​ដែល​វេជ្ជសាស្ត្រ​មិន​ធ្លាប់ដឹងឮ ។​

​ក្នុងអំឡុងពេល ៩៦​ម៉ោង ដូច​ពោល​ខាងលើ​តាមរយៈ​ការប្រើប្រាស់​នូវ​ឧបករណ៍​បច្ចេកទេស​ជឿនលឿន​បំផុត ក្រុម​ផលិត​ភាពយន្ត​ឯកសារ​ពុំ​បាន​រកឃើញ​វត្តមាន​អំពី​ភាព​ទ្រុឌទ្រោម​អ្វីមួយ​ដូច​ការលើកឡើង​របស់​ក្រុម​អ្នកជំនាញការ​វេជ្ជសាស្ត្រ​លំដាប់​ពិភពលោក​ខាងលើ ។​

​ម្យ៉ាងទៀត គេ​តាមដាន​ពិនិត្យឃើញ Ram អង្គុយ​នឹង​ស្ងៀម​គ្មាន​ចលនា នៅ​ក្នុង​បរិស្ថាន​ដែល​មាន​សីតុណ្ហភាព​ចន្លោះ​ពី ៥-10​ដឺ​ក្រេសេ ។ លើសពី​នេះ​គេ​ឃើញ​ញើស​ហូរ​ធ្លាក់​ពី​លើ​ក្បាល​មក​ផង ដែល​វា​ហាក់ដូចជា​គាត់​អាច​ស្វ័យ​បង្កើត​ប្រភព​ថាមពល​កម្តៅ​ពី​ក្នុង​រាង្គ​កាយរ​បស់ខ្លួន ប៉ុន្តែ​បែបនេះ​វា​ទាល់តែ​គាត់​មាន​ចលនា​ពុំមែន​នៅ​នឹងថ្កល់​មួយ​កន្លែង​នោះ​ទេ ។ ក្រុម​កសាង​ខ្សែភាពយន្ត​ឯកសារ មាន​ការរញ្ជួយ​ចិត្ត​ត្បិតរ​កយល់​អ្វី​មិនឃើញ ។​

​ប្រភព​ព័ត៌មាន​ពី​ក្រុមគ្រួសារ​របស់ Ram ឲ្យដឹងថា មុនពេល​ចាកចេញ​ទៅ​តាំងសមាធិ​នោះ គាត់​បាន​ប្រាប់​គ្រួសារ​ថា នឹង​អង្គុយ​តាំងសមាធិ​ក្នុងអំឡុងពេល ៦​ឆ្នាំ ។​

​មកទល់ពេលនេះ មាន​ប្រតិភូ​រដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រ​មកពី​គ្រប់​មជ្ឈដ្ឋាន​បាន​មក​សង្កេត​ពិនិត្យមើល​នៅ​ទីកន្លែង​នោះ​រាប់មិនអស់ ។ រឿងរ៉ាវ​ជាច្រើន​ក៏​ត្រូវបាន​គេ​សរសេរ​យោងតាម​មូលដ្ឋាន​យល់ដឹង​របស់​មនុស្ស​ម្នាក់ៗ​។​

​បញ្ហា​ដ៏​គួរឲ្យ​កត់សម្គាល់​នោះ​គឺ​នៅ​វេលា​ម៉ោង ៨​យប់ ថ្ងៃទី 5/1/2006 ក្រុម​ថត​ភាពយន្ត​ឯកសារ និង​សាក្សី ៥៩​នាក់​ទៀត បាន​សំឡឹង​ឃើញ​អគ្គិភ័យ​ឆាបឆេះ​ចេញពី​ដើមទ្រូង​របស់ Ram ហើយ​វា​បាន​ធ្វើឲ្យ​សម្លៀក​បំពាក់​របស់ Ram ស្លៀក​៨​ខែ​មកនេះ ឆេះ​ម៉ត់ ហើយ​គាត់​បាន​ហៅ​បងប្រុស​របស់​ខ្លួន​ឲ្យ​យក​អាវ​ពាក់​ពី​ខាងក្រៅ​ពណ៌​ក្រហម​ឲ្យ​ខ្លួន ។​

​នៅ​ថ្ងៃ​ទី 18/1/2006 ជាថ្មី​ម្តងទៀត ភ្លើង​បាន​ឆាបឆេះ​អាវ​ក្រហម​ដែល​ទើប​ពាក់បាន​ប៉ុន្មាន​ថ្ងៃ​ខណៈពេល​ដែល​បុគ្គល​គាត់​ពុំ​មាន​ទទួលរងរ​បួស​អ្វី​ទាំងអស់ ។​

​នៅ​លើក​ទី ២​នេះ អ្នក​ដែល​ថត​ភាពយន្ត​ឯកសារ អណ្តាតភ្លើង​ពុំ​បាន​រលត់​ក្នុង​រយៈពេល​កន្លះ​ម៉ោង ហើយ​អណ្តាតភ្លើង​ចេះ​តែ​ថមថយ​ចុះៗ និង​ឆាបឆេះ​តែ​មួយ​ផ្នែក​តូច​នៃ​សម្លៀក​បំពាក់​របស់ Ram ។​

​ដោយសារ​អត្ថបទ​នេះ​វែង ផ្នែក​ទី ២ ដែល​ជា​បំណកស្រាយ​របស់​អ្នកវិទ្យាសាស្ត្រ​មួយចំនួន ក៏​ដូច​ជា​មេដឹកនាំ​សាសនា​ធំ គេហទំព័រ​យើងខ្ញុំ​សូម​អនុញ្ញាត​បកស្រាយ​ជូន​នៅ​សប្តាហ៍​ក្រោយ ។​